
- 2019-02-06 09:01:00
- ជីវិតតារា
បង្ហាញមុខតារាល្បីៗ៤គូដែលអ្នកគាំទ្រចង់ឲ្យមានដំណឹងល្អឆាប់ៗក្រោយប្រកាសស្រលាញ់គ្នា
- 2019-02-06 09:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញមុខតារាល្បីៗ៤គូដែលអ្នកគាំទ្រចង់ឲ្យមានដំណឹងល្អឆាប់ៗក្រោយប្រកាសស្រលាញ់គ្នា
ចន្លោះមិនឃើញ
អាចនិយាយបានថាសុទ្ធតែជាតារាល្បីៗជួរមុខក្នុងប្រទេសកម្ពុជា ក្រោយពីសារភាពពីទំនាក់ទំនងស្នេហាជាសាធារណៈ មិនត្រឹមប៉ុណ្នឹងទេពួកគេតែងតែសាងភាពផ្អែមល្ហែមតែងទៅណាមកណាជាណាមកណាជាមួយគ្នាជាញឹកញាំប់ផងដែរមិនថាការងារ ជីវិតឯកជន ទាំងដំណើរកម្សាន្តក្នុងនិងក្រៅប្រទេសទេមានគូខ្លះក្នុងចំោមអ្នកទាំង៤គូគូខ្លះរហូទចាបដៃគូជំនួញជាមួយគ្នាទៅទៀត។ពិសេសតារា ៤ គូ ក្នុងសិល្បៈខ្មែរ កំពុងត្រូវបានមហាជន និង អ្នកគាំទ្រជាច្រើនអន្ទះសាចង់ឃើញពួកគេឆាប់មានដំណឹងល្អឆាប់ៗផងដែរព្រមសង្កេតឃើញពួកគេពិតជាសាកសមនិងគ្នាខ្លាំងណាស់ទាំំងស្អាតទាំងសង្ហារសមគ្នាតែមកដូជគូពីបុព្វេផងដែរ ។ រួមមានដូចជា៖
គូទី១៖ងួន ចាន់ដេវីត និង ទេព បូព្រឹក្សអាជីពអ្នកចម្រៀងតែមួយ ហើយថែមទាំំងបោះទុនបើកជំនួញតែមួយជាមួយគ្នាទៀត៖ បើមើលងាកមកចំណងស្នេហ៍របស់ ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស ក៏កាន់តែផ្អែមល្ហែម និង ស៊ីជម្រៅណាស់ដែរ ដោយជារឿយៗពួកគេតែងបង្ហាញភាពស្និទ្ធស្នាល និង កាយវិការដូចប្តីប្រពន្ធទៅហើយ ។ អ្នកគាំទ្រ ជាច្រើនសុទ្ធតែចង់ឱ្យពួកគេឆាប់មានថ្ងៃល្អ ។ ថ្ហើយមីៗនេះ ងួន ចាន់ដេវីត ទើបសាក់រូប ទេព បូព្រឹក្ស ជាប់នៅដើមដៃខាងស្តាំរបស់លោកទៀតផងដែលបញ្ចាក់ថាលោកពិតជាស្រលាញ់តារាស្រីរូបនេះខ្លាំងបំផុតផងដែរ។
គូទី២៖ ខាត់ វៃហាំង និង ស៊ីន យូប៊ីនពួកគេក៏អាជីពជាតារាសម្តែងតែមួយហើយថែមទាំងល្បីដូចគ្នាទៀត ៖ មិនត្រឹមជាដៃគូការងារទេ ចុងក្រោយនេះតារាសម្តែងរូបស្រស់មួយគូបានប្រកាសថាពួកគេកំពុងស្វែងយល់ចិត្តថ្លើមគ្នាទៅវិញទៅមក ។ មានអ្នកគាំទ្រមិនតិចទេដែលសាទរចំពោះការប្រកាសរបស់លោក ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន ។ មហាជនជាច្រើនសុទ្ធតែចង់ឱ្យតារាទាំងពីរឆាប់មានដំណឹងល្អ ព្រោះពួកគេត្រូវបានគេចាត់ទុកថាជាគូដ៏ស័ក្តិសមទាំងព្រម មិនថារូបសម្បតិ្ត និង វ័យ ។
គូទី៣៖ សុខ សោម៉ាវត្តី និង លី វ៉ាហេទទោះពួកគេមានអាជីពផ្ទុយគ្នាម្នាក់ជាកីឡាម្នាក់ជាតារាសម្តែងក្តី ៖ មិ ពិសេសទោះបីជាខាងស្រីមិននបានសារភាពក៏ពិតមែន តែតាមរយៈកាយវិការ និង រូបថតស្វីតស្វីតរបស់ សុខ សោម៉ាវត្តី និង លី វ៉ាហេទ ត្រូវបានគេដឹងថាជាគូស្នេហ៍នឹងគ្នាប្រាកដណាស់ ។ អ្វីដែលចាប់អារម្មណ៍ ពួកគេទើបតែថតរឿងខ្លីពីប្រវត្តិស្នេហ៍ដំបូងរបស់ពួកគេថ្មីឲ្យខាងផលិតកម្ម Town ហើយទោះបីមានវ័យច្រើន និង ជាអ្នកមេម៉ាយកូនមួយក៏ពិតមែន តែអ្នកគាំទ្រជាច្រើនសុទ្ធតែចង់ឃើញថ្ងៃមង្គលរបស់ សុខ សោម៉ាវត្តី និង លី វ៉ាហេទ ។
គូទី៤៖សួស វីសា និង ថមមីមួយតារាសម្តែងនិងមួយទៀតជាតារាចម្រៀង ៖ ក្រោយភ្ជាប់ចំណងស្នេហ៍ជាមួយគ្នាដល់ទៅបួនឆ្នាំ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស សួស វីសា ទើបដាច់ចិត្តទម្លាយថាតារាសម្តែង ថមមី ជាគូស្នេហ៍របស់នាងនៅក្នុងថ្ងៃខួបនៃក្តីស្រឡាញ់រយៈពេលបួនឆ្នាំរបស់ពួកគេ ។ ចំណងស្នេហ៍របស់អ្នកទាំងពីរក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនហើយក៏មានអ្នកគាំទ្រជំរុញឱ្យពួកគេឆាប់រកថ្ងៃមង្គលផងដែរ ។ អ្វីដែលេពិសេសទៅតនេះគឺពួកគេទាំំង២ដឹកដៃគ្នាទៅសម្តែងនៅឯប្រទេសជាមួយកូរ៉េជាមួយគ្នាហាក់ដូជជាស្វាមីភិរិយាទើបការថ្មោងថ្មីផងដែរ ៕
រូបភាពយកពី FB Page & IG៖ តារានិមួយៗ