- 2019-02-18 09:50:39
- ស្ទីលតារា
សន លក្ខណា សិល្បករតែងមុខតួកុន ថែមមុខរបរលាបថ្នាំសក់កំពុងមានការគាំទ្រ
- 2019-02-18 09:50:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សន លក្ខណា សិល្បករតែងមុខតួកុន ថែមមុខរបរលាបថ្នាំសក់កំពុងមានការគាំទ្រ
ចន្លោះមិនឃើញ
កញ្ញា សន លក្ខណា បានបន្ថែមការងារស្នូរដែលជាជំនាញច្បាស់លាស់មួយទៀត គឺការលាបថ្នាំសក់ បង្កើតបានជាម៉ូដថ្មីៗគួរឱ្យទាក់ទាញ បច្ចុប្បន្នកំពុងមានការគាំទ្រ ហើយក៏មានអតិថិជនតារាសម្ដែង តារាចម្រៀងជាដើមកក់ពេលប្តូរពណ៌សក់ជាហូហែរ។
ការបន្ថែមមុខរបរនេះ លក្ខណា ពន្យល់ថាជាក្តីស្រមៃរបស់រូបនាងជាយូរយារមកហើយ ក្រោយចំណាយពេល ធ្វើការងារជំនាញ ផាត់មុខ តែងមុខតួកុនខ្មែរ អស់រយៈពេលជាង ៤ ឆ្នាំមកនេះ កញ្ញាបានសន្សំកូនចិត្តបើកហាងលាបសក់ប្តូរពណ៌សក់ ផ្ទាល់ខ្លួនដើម្បីរក្សារយៈពេលការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងបង្កើនចំណូល។
ជាក់ស្តែងក្នុងការងារផាត់មុខ តែងតួកុនជារឿយៗ កញ្ញាតែងជួបប្រទះបញ្ហាជាច្រើនពិសេស ចន្លោះរង្វើលនៃការងារថត។ លក្ខណា ពន្យល់ថា៖ «ពេលខ្លះក្រុមផលិតកុនត្រូវបានផ្អាក ឬឈប់សម្រាកក្នុងរយៈពេលយូរ អ៊ីចឹងខ្ញុំ ត្រូវនៅស្ងៀមអត់ការងារធ្វើមួយរយៈដែរ ហើយបើចង់ទៅរកការងារធ្វើការពិបាក ព្រោះបើគម្រោងវិលមកវិញគេត្រូវការជំនួយពីខ្ញុំវិញ ចឹងហើយទើបត្រូវបើកហាងនេះបន្ថែមការងារខ្លួនឯង»។
ដូចនេះហើយ ការបើកហាងផ្ទាល់ខ្លួនមួយបន្ថែម ស្របនឹងការងារជំនាញរបស់ខ្លួនស្រាប់ បានបង្កើនចំណូល កាត់បន្ថយហានីភ័យពេលអត់ការងារធ្វើ ដូចនេះការងារប្រចាំថ្ងៃអាចទទួលចំណូលជាប្រចាំ ដែលនេះជាឧទាហរណ៍ដ៏ល្អមួយដែល លក្ខណា ចង់ចែករំលែកដល់នារីគ្រប់រូប គួរពិចារណា ធ្វើការបន្ថែមលើកជំនាញរបស់ខ្លួន ដើម្បីជាប្រយោជន៍ហិរញ្ញវត្ថុរឹងមាំផងដែរ៕
រូបភាពផ្តល់ដោយ៖ សន លក្ខណា