- 2019-02-22 05:10:00
- ជីវិតតារា
ដំបូងស្រលាញ់គ្នាណាស់ តែពេលប្រេះឆា គូស្នេហ៍ទាំងនេះប្ដឹងផ្ដល់គ្នាកក្រើកពេញសង្គមសិល្បៈ
- 2019-02-22 05:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំបូងស្រលាញ់គ្នាណាស់ តែពេលប្រេះឆា គូស្នេហ៍ទាំងនេះប្ដឹងផ្ដល់គ្នាកក្រើកពេញសង្គមសិល្បៈ
ចន្លោះមិនឃើញ
ដំបូងគូស្នេហ៍ច្រើនគូខាងក្រោម ស្រលាញ់គ្នាល្អូកល្អិនណាស់ ប្រៀបដូចស្រមោចនិងស្ករ ។ តែចំណងស្នេហា បែរប្រេះឆា រហូតឡើងតុលាការ ប្ដឹងផ្ដល់គ្នា កក្រើកពេញសង្គមសិល្បៈ។
១. ភិន សុដាលីស
ពេលទើបចាប់ផ្ដើមស្រលាញ់គ្នាជាមួយ ភិន សុដាលីស លោក ប៉ែន ចំរុង ធ្លាប់សន្យានៅមុខមហាជនក្នុងកម្មវិធីកម្សាន្តមួយថា "នឹងធ្វើឲ្យដាលីស សប្បាយចិត្តច្រើនជាងយំ" ។ មួយឃ្លានេះ ពិតជាមានន័យ និងធ្វើឲ្យកូនស្រីលោក អិន សុភិន រំភើបចិត្តរហូតស្រក់ទឹកភ្នែក។
តែស្នេហាមួយនេះ ហាក់ដូចភ្លើងចំបើង នៅពេលតួឯកស្រីក្នុងរឿង "មន្តស្នេហ៍លេខា" ពរពោះបានត្រឹម៣ខែ លោក ប៉ែន ចំរុង ក៏បានដាក់ពាក្យលែងលះ ដោយសម្អាងលើហេតុផល រស់នៅមិនចុះសម្រុងគ្នា ព្រោះអតីតភរិយាខ្លួនកាចឆ្នាស ម្ដងឆ្កួតម្ដងជា និងលោកថែមទាំងនិយាយថា មិនដឹងច្បាស់ថា កូនក្នុងផ្ទៃរបស់ដាលីស ជាកូនរបស់លោកឬអត់។
ដោយសារបែបនេះ ចំណងស្នេហាដែលស្មោះស្ម័គ្ររយៈ ពេលខ្លី បានរលាយ ដោយ ភិន សុដាលីស មិនអាចទ្រាំបាន មានតែយល់ព្រមផ្ដិតមេដៃលើបណ្ដឹងលែងលះនៅតុលាការ តាមច្បាប់។ នៅពេលនេះ លោក ប៉ែន ចំរុងបានចាប់ផ្ដើមជីវិតគូ ជាមួយនារីម្នាក់ទៀត មកពីខេត្តបាត់ដំបង។
២. នី មុន្នីនាថ
ក្រោយពីភ្ជាប់ពាក្យជាមួយលោក អ៊ឹង សូឡាង រួចមក លោកបានព្យាយាមរត់ឯកសារដើម្បីឲ្យកញ្ញា នី មុន្នីនាថ បានទៅរស់នៅអាមេរិកជាមួយ។ តែរឿងមួយភ្ញាក់ផ្អើលក្រោយលោក អ៊ឹង សូឡាង បានដាក់ពាក្យបណ្ដឹង ព្រមទាំងទារប្រាក់ជាង ១០ ម៉ឺនដុល្លារពីតួឯកស្រីក្នុងរឿង "នាងនាថ បាត់ដំបង" ក្រោមហេតុផល អតីតគូដណ្ដឹងរូបនេះ បោកប្រាស់ខ្លួន ព្រោះពេលបានឯកសារគ្រប់អស់ហើយ បែរជា មុន្នីនាថ គេចវេសមិនចង់ទៅនៅអាមេរិក ទៅវិញ។
ក្រោយប្ដឹងផ្ដល់អស់ចិត្ត គេឃើញលោក អ៊ឹង សូឡាង ក៏បានរកឃើញគូស្នេហ៍ថ្មី ដែលមានសម្រស់ស្រស់ស្អាត ខ្លាំងផងដែរ។ រីឯ មុន្នីនាថវិញ បច្ចុប្បន្នហាក់ស្ងប់ស្ងាត់ពីអាជីព មិនសូវមានសកម្មភាពជួបជុំអ្នកសិល្បៈដូចមុនទៀតទេ។
៣. វ៉ាន់ នីឡា
អតីតតារាចម្រៀងនៅផលិតកម្ម Pleng Record រូបនេះបានដាក់ពាក្យបណ្ដឹងពីបទ "ហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស" លើអតីតគូស្នេហ៍របស់ខ្លួន គឺលោក គុយ សិទ្ធិស័ក្ក ក្រោយពីបែកធ្លាយរូបភាពមិនល្អពាសពេញបណ្ដាញសង្គម។ ម្ចាស់បទ "មនុស្សបងធុញ វិលវិញបានទេ" បានដាក់ពាក្យប្ដឹងអស់ពេលច្រើនឆ្នាំ ទម្រាំសាលក្រមបានប្រកាសឲ្យលោក សិទ្ធីស័ក្ក ត្រូវផ្ដន្ទាទោស១ ឆ្នាំ រួមទាំងសងជំងឺចិត្តចំនួន ២០០លានរៀល។
ថ្វីត្បិតសាលដីការបានប្រកាសបែបនេះមែន តែកញ្ញា វ៉ាន់ នីឡា ធ្លាប់បញ្ជាក់ថា លោក សិទ្ធីស័ក នៅតែមានសេរីភាព ដើរហើរធម្មតា និងថែមទាំងបានចូលរោងការជាមួយនារីម្នាក់ថែមទៀតផង។
៤. ពេជ្រ អាវីហ្សា
តារាសម្ដែងរូបនេះត្រូវអតីតសង្សាមានឈ្មោះ គៀន ហេង ប្រើអំពើហិង្សា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ២០១៦ នៅទឹកដីខេត្តព្រះសីហនុ ខណៈអាវីហ្សា និងគ្រួសារតៅសម្រាកលម្ហែកាយនៅទីនោះ។ ជុំវិញមូលហេតុនៃហិង្សាមិនត្រូវបានទម្លាយឲ្យពិស្ដារនោះទេ តែខ្លះថា ដោយសារភ្លើងប្រចណ្ឌ។
ក្រោយរងហិង្សាទ្រោមពេញខ្លួន សិល្បករជាច្រើនចេញមុខឈឺឆ្អាលឲ្យស្រីស្អាតមានឈ្មោះហៅក្រៅ អាម៉ី ដាក់ពាក្យបណ្ដឹង។ តែនៅថ្ងៃទី១៥ វិច្ឆិកា ២០១៦ ភាគីទាំងសងខាង សុខចិត្តសម្រួលក្រៅប្រព័ន្ធតុលាការ ដោយអតីតសង្សាសុខចិត្តសុំទោសជាសាធារណៈ និងសន្យាឈប់រំខានឬបន្តធ្វើបាបលើពេជ្រ អាវីហ្សាទៀត។
ដោយសារតែធ្លាប់រងការឈឺចាប់ផ្នែករាងកាយបែបនេះ តារាច្រមុះស្រួចរូបនេះហាក់ខ្លាចរអានឹងទទួលយកស្នេហាថ្មី សុខចិត្តរស់នៅម្នាក់ឯងមួយរយៈ៕