- 2019-03-01 04:15:00
- ជីវិតតារា
ក្រោយចំណងស្នេហ៍លែងលាក់លៀម តារាច្រើនគូ បង្ហើបពេលវេលារៀបការ
- 2019-03-01 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយចំណងស្នេហ៍លែងលាក់លៀម តារាច្រើនគូ បង្ហើបពេលវេលារៀបការ
ចន្លោះមិនឃើញ
បន្ទាប់ពីស្នេហារបស់តារាច្រើនដួងបានបើកចំហ លែងលាក់លៀមដូចមុន ពេលនេះរឿងមង្គលការ ក៏ពួកគេចាប់ផ្តើមគិតគូបណ្តើរៗផងដែរ។ ក្នុងនោះ មានដូចជា៖
ម៉ៅ គឹមធីតា និង គូម៉ា
ក្រោយពីតារាទាំងពីរបានបើកចំហទំនាក់ទំនងស្នេហាលែងលាក់លៀមដូចមុន ភាពស្អិតរមួតរបស់អ្នកទាំងពីរកាន់តែផ្អែមល្ហែម ប្រៀបដូចស្រមោចនិងស្ករ។
សូម្បីចាស់ទុំទាំងសងខាង ក៏ចង់ឱ្យអ្នកទាំងពីររៀបការឆាប់ៗដែរ ។ ប៉ុន្តែបើតាម ម៉ៅ គឹមធីតា វិញ ធ្លាប់បង្ហើបថា មិនទាន់ចង់រៀបការនៅឆ្នាំនេះឡើយ ។ មូលហេតុ ដោយសារចង់សន្សំលុយឱ្យបានច្រើនសិន ដើម្បីងាយស្រួលនៅពេលរៀបការរួច អ្នកទាំងពីរមានមុខរបររកស៊ីផ្ទាល់ខ្លួនរឹងមាំតែម្តង។
ចំណែករឿងមង្គលការវិញ ម៉ៅ គឹមធីតា សុំពេលប្រមាណជាង ៣ ឆ្នាំទៀតសិន ទើបសម្រេចចិត្តរៀបការ៕
សួស វីសា និង ថមមី
មិនខុសពីគូស្នេហ៍ខាងលើ ក្រោយពីប្រកាសចំណងស្នេហ៍ ទាំងពីរនាក់ប្រៀបដូចលលកញីឈ្មោល ។ ក្តីស្នេហ៍មានចំពោះគ្នាទៅវិញទៅមកមានទំហំធំធេងណាស់ ប៉ុន្តែម្ចាស់បទ "កំដរខ្ញុំបន្តិចបានទេ" បានសម្រេចចិត្តថា មិនទាន់ចូលរោងការភ្លាមៗទេ ប្រហែលជា៥ឆ្នាំទៀត ទើបនាងគិតគូលើមង្គលការ។
ហេតុផលដោយសារ តារាចម្រៀងនៅផលិតកម្មហង្សមាសចង់សន្សំលុយឲ្យបានច្រើនសិន ដើម្បីមានប្រាក់គ្រប់គ្រាន់ទិញផ្ទះ បើករបររកស៊ីជាដើម ដើម្បីកុំឲ្យរៀបការរួចមិនមានអ្វីច្បាស់លាស់។ ម្យ៉ាងទៀតពេលនេះ សួស វីសា កំពុងមានប្រជាប្រិយភាព និងក្តាប់បានឱកាសការងារសិល្បៈច្រើន ដូច្នេះនាងចង់ទុកពេលវេលានេះ ដើម្បីការងារសិន។
សាត រស្មី និង ឆៃ ដាពិសិដ្ឋ
ក្មួយប្រុសលោក ព្រាប សុវត្ថិ និងអតីតតារាសម្ដែង សាត រស្មី ធ្លាប់បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលនូវចំណងស្នេហ៍របស់អ្នកទាំងពីររួចមកហើយ ក្រោយពីម្ដាយក្មេកម្ចាស់បទ "ខ្លុយស្នេហ៍ត្នោតទេរ" ប្រកាសថា សាត រស្មីជាអនាគតចៅប្រសារបស់ខ្លួន។
ចំពោះពេលវេលារៀបការវិញ លោក ឆៃ ដាពិសិដ្ឋ ធ្លាប់ប្រាប់ថា បាននិយាយគ្នាជាមួយម្ចាស់ចិត្តរួចហើយ គឺនៅឆ្នាំ២០២១ តែថ្ងៃខែជាក់លាក់ មិនទាន់កំណត់នោះទេ។ ថ្វីបើ សាត រស្មីធ្លាប់រៀបការម្ដងរួច និងមានវ័យច្រើនជាងខ្លួនយ៉ាងណា តែក្រុមគ្រួសារនិងលោកផ្ទាល់ មិនគិតអំពីរឿងនេះទេ ផ្ទុយទៅវិញលោកមានតែអាណិតស្រលាញ់ទ្វេរដង ព្រោះសាត រស្មី ជាមនុស្សល្អ ចេះយកអាសា និងរួសរាយរាក់ទាក់គួរឲ្យស្រលាញ់៕