- 2019-03-18 06:54:38
- ជីវិតតារា
ធ្មេចបើកៗ តារា២រូបនេះត្រឡប់មកសភាពធម្មតាវិញ ក្រោយទទួលវះកាត់ជោគជ័យពីជំងឺដ៏សាហាវ១
- 2019-03-18 06:54:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្មេចបើកៗ តារា២រូបនេះត្រឡប់មកសភាពធម្មតាវិញ ក្រោយទទួលវះកាត់ជោគជ័យពីជំងឺដ៏សាហាវ១
ចន្លោះមិនឃើញ
ដូចប្រិយមិត្តដឹងហើយថា សិល្បករ សិល្បការិនី២ដួង កាលពីប៉ុន្មានខែមុន បានរងជំងឺដ៏កាចសាហាវស្ទើរតែប៉ះពាល់ដល់អាយុជីវិត និងដង្ហោយសុំជំនួយពីសប្បុរសជនដើម្បីទៅវះកាត់ក្រលៀននៅឯប្រទេសឥណ្ឌា ដែលម្នាក់ៗចំណាយមិនតិចជាងខ្ទង់៦ម៉ឺនដុល្លារទេ។ អ្នកទាំងពីរ មានតារាសម្តែង យូ ឌីស្គូ និងអ្នកនាង នៅ ណាវីន។
រហូតមកទល់ពេលនេះសង្កេតឃើញថាអ្នកទាំំង២ ជោគជ័យក្នុងការទៅទទួលការព្យាបាលវះកាត់ដូរក្រលៀននៅឯបរទេស ហើយប្រែជាមានសភាពធូរស្រាល រហូតអាចត្រឡប់មកកាន់ការងារសិល្បៈហើយ។ ជាក់ស្តែងតារាសាច់សស្រស់សង្ហា យូ ឌីស្គូ ដែលកាលពីមុនលោកធ្លាក់ខ្លួនស្ទើរតែគ្មានសង្ឃឺមនោះ ប្រែជាមានសុខភាពល្អវិញ ហើយក្រោយពីត្រឡប់មកពីប្រទេសឥណ្ឌាកាលពីរាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ រូបសម្រស់ធ្លាប់តែស្គមស្គាំងស្ទើរមើលមិនស្គាល់នោះ ពេលនេះក៏បានស្រស់សង្ហាឡើងវិញ បន្ទាប់ពីទទួលការវះកាត់ប្តូក្រលៀនបានជោគជ័យ ១០០ភាគរយ។ ប៉ុន្តែទោះជាយ់ាងណា លោកក៏ត្រូវបន្តលេបថ្នាំជាប្រចាំអស់មួយជីវិត ព្រមទាំងអាចប្រកបការងារសិល្បៈបានដូចធម្មតាវិញហើយ។
យ៉ាងណាមិញ អ្នកនាងនៅ ណាវីនក៏ដូចគ្នាផងដែរ បន្ទាប់ពីអ្នកនាងទៅព្យាបាលវះកាត់ជោគជ័យក្រោមជំនួយសប្បុរសជនលើការចំណាយថ្លៃព្យាបាលនៅឯប្រទេសដូចគ្នា អ្នកនាងក៏ហាក់ធូរស្រាលច្រើន។ ត្រលប់មកកាន់ប្រទេសកំណើតខ្លួនកាលពីកាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ពេលនេះស្រីសាច់ស មានទឹកមុខស្រស់ថ្លាជាងមុន បន្ទាប់ពីបានសម្រាកព្យាបាលក្រលៀនអស់រយៈពេល៧០ថ្ងៃនៅប្រទេសឥណ្ឌា ពិសេសថ្មីៗក៏ឃើញវត្តមានរបស់នាងបង្ហាញខ្លួនក្នុងពិភពសិល្បៈដំបូងនៅឯស្ថានីយ៍ទូរទស្សន៍ CTN ដើម្បីថតបទចម្រៀងច្រៀងរាំ សម្រាប់ពេលចូលឆ្នាំថ្មីខាងមុខនេះដែរ។ ទឹកមុខនិងរូបរាងរបស់តារាស្រីរូបនេះទៀតសោត ក៏ត្រឡប់មកស្រស់ថ្លាដូច ដើមវិញដូចគ្នានឹងតារាប្រុសខាងលើ៕
ចង់ដឹងថាតារាប្រុសស្រី២ដួងប្រែជាស្រស់ថ្លាពិតឬយ៉ាងណា សូមទស្សនារូបភាពខាងក្រោម៖
រូបភាព លោក យូ ឌីស្កូ កាលធ្លាក់ខ្លួនឈឺស្គម
រូបភាពតារាសម្តែង លោក យូ ឌីស្កូ ទទួលការវះកាត់ជោគជ័យប្រែរូបរាងស្រស់ថ្លាមកវិញ
រូបភាព នៅ ណាវីន ជាសះស្បើយពីជំងឺកំពុងថតបទចម្រៀង សម្រាប់ថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ នៅទូរទស្សន៍ CTN
រូបភាព នៅ ណាវីន កាលកំពុងធ្លាក់ខ្លួនឈឺធ្ងន់
រូបភាពយកពី FB Page៖ លោក យូ ឌីស្កូ និង នៅ ណាវីន