• 2019-04-02 04:40:00
  • ជីវិតតារា

តារាស្រី៣ដួង ប្រែសម្រស់ខុសពីមុនដាច់ ក្រោយកែសម្ផស្សច្រើនលើក

  • 2019-04-02 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ស្រី​៣​រូប ​ត្រូវ​បាន​ទស្សនិកជន​ចាប់​អារម្មណ៍​ថា ​ក្រោយ​វះ​កាត់​កែ​សម្ផស្ស​ច្រើន​លើក​ ​ធ្វើ​ឲ្យ​សម្រស់​របស់​ពួក​គេ​ប្រែ​ប្រួល​ ខុស​ដាច់​ពី​មុន​តែ​ម្ដង។ ក្នុង​នោះ​មាន​ដូច​ជា៖​

សា​សា

សម្រស់ក្រោយវះកាត់

​​អតីត​តារា​ចម្រៀង​នៅ​ផលិត​កម្ម​ថោន​ រូប​នេះ ​ធ្លាប់​សារភាព​មិន​លាក់​លៀម​ថា ​ខ្លួន​បាន​ទៅ​វះ​កាត់​កែ​សម្ផស្ស​ ​ដូច​ជា ​កែ​ក្ដោង​ច្រមុះ​ដល់​ទៅ​៨​លើក ​វះ​កាត់​ចង្កា​ឲ្យ​ចេញ​ទម្រង់​មុខ V ព្រម​ទាំង​កែ​ដើម​ទ្រូង​ឲ្យ​ធំ ផង​ដែរ ដោយ​ភាគ​ច្រើន ​សា​សា ​និយម​ធ្វើ​នៅ​ប្រទេស​ថៃ។

ឆ្លង​កាត់​​ការ​កែ​សម្ផស្ស​ច្រើន​លើ​ផ្ទៃ​មុខ ​សម្រស់​របស់​​​អតីត​តារា​ស្រី​ងាក​ទៅ​​បើក​ហាង​លក់​ផលិត​ផល​សម្រស់​រូប​នេះ ​ប្រែ​ប្រួល​ខ្លាំង ​​ខុស​ពី​មុន​ដាច់​តែ​ម្ដង។ ​ទោះ​យ៉ាង​ណា ​សម្រាប់​ការ​វះ​កាត់​ចង្កា​របស់​សា​សា លើក​ចុង​ក្រោយ​នៅ​ដើម​ឆ្នាំ​នេះ ​កញ្ញា បាន​ទម្លាយ​ថា​អស់​១២០០០ ដុល្លារ ​​ហើយ​នាង​ក៏​មាន​ការ​សាយ​ស្ដាយ​ផង​ដែរ​ និង​ថែម​ទាំង​បាន Live Video ​ប្រាប់​អ្នក​គាំ​ទ្រ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ​កុំ​ឲ្យ​អស់​ទាំង​លុយ ឈឺ​ទាំង​សាច់ និង​ខាត​ពេល​វេលា​ដូច​រូប​នាង។

បេនីយ៉ាំង

សម្រស់ក្រោយវះកាត់

បេនីយ៉ាំង ​បាន​ទម្លាយ​ថា ​ច្រមុះ​នាង​វះ​កាត់​លើ​ក​នេះ ​មិន​ដូច​ដើម​១០០​%​​ទេ ​ព្រោះ​នាង​វះ​កាត់​ច្រើន​ដង​ពេក ។ ​លើស​ពី​នេះ ​ពេ​ទ្យ​​នៅ​ប្រទេស​ថៃ​បាន​​កាត់​ឆ្អឹង​ជំ​នី​របស់​នាង​ ដើម្បី​បំពេញ​​ឲ្យ​ឃើញ​​ខ្ពស់​ជាង​មុន ផង​ដែរ។ លើស​ពី​នេះ ​បេ​នី​យ៉ាំង ​​បាន​វះ​កាត់​ត្របក​ភ្នែក​ឲ្យ​​ឡើង​លើ​ពាក់​កណ្ដាល​ថែម​ទៀត ឲ្យ​ឃើញ​ភ្នែក​ធំ​ស្អាត ​​ដូច​តុក្កតា។

​ក្រោយ​ទម្លាយ​មុខ​មាត់​ ​ពាក់​ម៉ាស​ច្រើន​ខែ ​​អតីត​តារា​ស្រី​សិច​ស៊ី​រូប​នេះ ធ្វើ​ឲ្យ​មហាជន​ បើក​ភ្នែក​ធំ​ៗ នឹង​សម្រស់​របស់​នាង ព្រោះ​មើល​ទៅ​ប្លែក​ខ្លាំង​ពេក ពី​សម្រស់​កាល​ពី​មុន។ ថ្វី​ត្បិត​​ថៅ​កែ​ស្រី​ ហាង Lorem ​ចូល​ចិត្ត​ស៊ិច​ស៊ី ​និង​ញៀន​នឹង​​កែ​សម្ផស្ស​ក្តី ​តែ​គេ​ឃើញ​នាង​មាន​ចិត្ត​សន្តាន​ល្អ ​ជួយ​ក្មេង​ៗ​ទ័ល​ក្រ គួរ​ឲ្យ​សរសើរ។

ដេនី ក្វាន់

សម្រស់មុននិងក្រោយវះកាត់

​មិន​ខុស​ពី​តារា​ស្រី​ខាង​លើ ​ដេនី ក្វាន់ មិន​ដែល​លាក់​លៀម​ពី​រឿង​កែ​សម្ផស្ស​របស់​ខ្លួន​ឡើយ។ ​ជាក់​ស្ដែង ​តារា​ស្រី​មាន​ឈ្មោះ​ពិត បាន​ចំណាយ​លុយ​ច្រើន​ម៉ឺន​ដុល្លារ វះ​កាត់​យ៉ាង​ណា​ឲ្យ​ដូច​តារា​ថៃ Kwan Usamanee ។ ​ទោះ​ខំ​ហោះ​ឆ្លង​ ដល់​ប្រទេស​ថៃ ​តែ​​​តារា​និយម​ភាព​ស៊ិច​ស៊ី ​រូប​នេះ ​បែរ​ជា​ត្រូវ​មហាជន​រិះ​គន់ ថា​សម្រស់​មើល​មិន​ចូល​ភ្នែក និង​ឈប់​ឲ្យ​នាង​ចំណាយ​លុយ​លើ​រឿង​កែ​សម្ផស្ស​នេះ​ទៀត​ទៅ។

ដោយ​សារ​តែ​បែប​នេះ ​ដេនី​ ក្វាន់ ​បាន​បញ្ចេញ​អារម្មណ៍​លើ​បណ្ដាញ​សង្គម ​សុំ​ចិត្ត​ទស្សនិកជន​ទាំង​អស់ មេត្តា​បញ្ឈប់​រិះ​គន់​រឿង​នេះ​បន្ត​ទៀត ព្រោះ​សម្រស់​ធម្មជាតិ​របស់​មនុស្ស​ម្នាក់​ៗ​ មិន​ស្អាត​ដូច​ក្ដី​ប្រាថ្នា​ទាំង​អស់​នោះ​ទេ។ ម្ល៉ោះ​ហើយ​ កញ្ញា​សុំ​ចិត្ត សូម​យល់​ពី​អារម្មណ៍​អ្នក​មាន​សម្រស់​មិន​ទាន់​ស្អាត​ពី​ធម្មជាតិ​ហើយ​ត្រូវ​ឆ្លង​កាត់​មុខ​កាំ​បិត​យ៉ាង​​ឈឺ​ចាប់ ដើម្បី​មាន​សម្រស់​ដូច​ក្ដី​ប្រាថ្នា​​៕​​

អត្ថបទ៖ លឹម សុនា

មតិយោបល់