- 2019-04-05 09:32:46
- ស្ទីលតារា
ស្រលាញ់ណាស់ ស្អាតៗគ្រប់ម៉ូតសម្លៀកបំពាក់បែបប្រពៃណីខ្មែរពីតារាល្បីៗច្រើនម៉ូដ កៀកថ្ងៃចូលឆ្នាំប្រពៃណីខ្មែរល្មម
- 2019-04-05 09:32:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់ណាស់ ស្អាតៗគ្រប់ម៉ូតសម្លៀកបំពាក់បែបប្រពៃណីខ្មែរពីតារាល្បីៗច្រើនម៉ូដ កៀកថ្ងៃចូលឆ្នាំប្រពៃណីខ្មែរល្មម
ចន្លោះមិនឃើញ
មិត្តៗនារីប្រាកដជាកំពុងស្វែងរកសម្លៀកបំពាក់ឲ្យសក្ដិសមសម្រាប់ទៅវត្ត ជាពិសេសអាវប៉ាក់ពណ៌ស និងសំពត់បត់ហូល ឬក៏ផាមួងឬបែបជាឈុតដែលជាសម្លៀកបំពាក់ប្រពៃណីខ្មែរយើងជាដើម។ យ៉ាងណាមិញម៉ូដដែលតារាស្រីល្បី មិនត្រឹមតែស្លៀកពាក់លើដងខ្លួនឃើញស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងជួយលើកកិត្តិយសជានារីខ្មែរទៀតផង ថ្លៃថ្នូរនិងមើលទៅសុភាពរាបសា។
ខាងក្រោមនេះជាម៉ូដអាវប៉ាក់ សំពត់បត់ជាច្រើនម៉ូដដែលបង្ហាញដោយតារាល្បីប្រចាំប្រទេសកម្ពុជា។ មិនត្រឹមតែជាម៉ូដថ្មីទេ សាច់ក្រណាត់ប៉ាក់ក៏សុទ្ធតែថ្មី ជាពិសេសសម្រាប់រដូវកាលនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ ប្រិយមិត្ត បើអត់ដឹងត្រូវតុបតែងខ្លួនបែបណាឲ្យ ស្រស់ស្អាត ទាក់ទាញ និងថ្លៃថ្នូរទេ អ្នកទាំងអស់គ្នា អាចពិចារណា មើលម៉ូដស្អាតៗខាងក្រោមទាំងអស់នេះបាន ព្រោះមិនថាកម្មវិធីតូចធំ ពិតជាស្រស់ស្អាតខ្លាំងនៅពេលបានគ្រងឈុតទាំំងនេះផងដែរ៕
តោះត្រៀមៗស្រលាញ់ម៉ូដ១មួយណាមើលរូបភាពខាងក្រោម៖
រូបភាពយកពីIGតារាខ្មែរនិមួយៗ