• 2019-04-09 03:04:10
  • ជីវិតតារា

សរសើរសម្រស់ម្តាយកូនកែវស្រីនាង ស្រស់ស្អាតដូចកូនភ្លោះ

  • 2019-04-09 03:04:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពអ្នកនាង កែវ ស្រីនាងត្រូវបានអ្នកគាំទ្រជាច្រើនដែលស្រលាញ់ចូលចិត្តនាងនិងការសម្តែងដ៏ប៉ិនប្រសប់របស់តារាស្រីរូបនេះ រួមទាំងតែងតែសរសើរពីរូបសម្រស់បែបធម្មជាតិ ទោះមានវ័យកាន់តែច្រើនក្ដីក៏ពិតមែន។ តារាសម្ដែងស្រីរូបនេះ សម្រស់របស់នាងនៅតែក្មេងជាងវ័យគួរឲ្យសរសើរដោយនៅតែស្រស់ស្អាតមិនចាញ់ក្រមុំឡើយ។

ជាក់ស្តែង សង្កេតឃើញថា ក្រោយតារារូបនេះរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីអ្នក​ជំនួញ​សញ្ជាតិ​អង់គ្លេស​លោក Briyan កន្លងមក បើនិយាយពិជីវិតឯកជននាងគឺមានភាពហ៊ឺហា និងទទួលបានសុភមង្គលខ្លាំងផងដែរ។ ក្រោយទទួលចំណងដៃស្នេហ៍កូនស្រីទោលតែ១ គួរឲ្យស្រលាញ់ផងនោះ បើមើលពីសម្រស់របស់កូនស្រីជាទីស្រលាញ់ របស់តារារូបនេះវិញក៏ស្អាតមិនធម្មតាដែរ ពិសេសក៏ត្រូវបានអ្នកគាំទ្រជាច្រើននាំគ្នាចាប់អារម្មណ៍ទៅលើ មុខមាត់ដ៏ស្រស់ស្អាតរបស់នាង ដែលស្អាតខ្លាំងមិនចាញ់អ្នកម្តាយរបស់ខ្លួនប៉ុន្មាននោះទេ ដោយមុខកាត់ទៅរកម្តាយខ្លាំងតែម្តង បើក្រឡេកមួយភ្លែតគឺសឹងតែដូចកូនភ្លោះជាមួយអ្នកម៉ាក់កែវស្រីនាងផងដែរ។

ក្រោយតារាស្រីវ័យ៣៧ឆ្នាំរូបនេះបានធ្វើការបង្ហោះរូបភាពជាមួយកូនស្រីសំណព្វតែ១តែងខ្លួនដូចគ្នា ចូលរួមកម្មវីធីបុណ្យភូមិ អ្វីដែលចាប់អារម្មណ៍គឺពួកគេទាំងពីរគឺមានសម្រស់ស្រស់ស្អាតដូចគ្នា រីឯមុខមាត់ក៏ស្រដៀងគ្នាស្អាតដូចបងប្អូនបង្កើត៕

ចង់ដឹងថាសម្រស់ម៉ាក់កូនស្រស់ស្អាតនិងដូចកូនភ្លោះមែនឬយ៉ាងណាមើលរូបភាពខាងក្រោម៖

រូបភាពយកពី IG៖ កែវ ស្រីនាង

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់