- 2019-04-18 08:49:42
- ស្ទីលតារា
ស្រស់ស្អាតបំផុត! សម្រស់តារា៣ដួងគ្រងឈុតទេពធីតាក្នុងក្បួនសង្ក្រាន្តឆ្នាំថ្មី
- 2019-04-18 08:49:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រស់ស្អាតបំផុត! សម្រស់តារា៣ដួងគ្រងឈុតទេពធីតាក្នុងក្បួនសង្ក្រាន្តឆ្នាំថ្មី
ចន្លោះមិនឃើញ
ដូចដែលអ្នកគាំទ្រជាច្រើនបានដឹងរួចមកហើយសម្រាប់កម្មវិធីសប្បាយឆ្នាំថ្មីទើបតែកន្លងទៅថ្មីៗកន្លងទៅ ហើយអ្វីដែលពិសេសគឺនៅតាមបណ្តាខេត្តក្រុងទាំង២៥ក្នុងប្រទេសកម្ពុជាបានប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មីគ្រប់គ្នា។
ជាក់ស្តែងកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ គេឃើញមាន មានតារាស្រី៣ដួងបានរៀបចំតុបតែងខ្លួនក្នុងឈុតបុរាណខ្មែរ ក្នុងពិធីហែក្បួនសង្ក្រាន្តឆ្នាំថ្មី នៅតាមខេត្តនីមួយៗពិតជាស្រស់ស្អាតខ្លាំងណាស់ដូចជាទេពធីតាពិតៗ។
ក្នុងនោះផងដែរ ក៏ឃើញវត្តមានកញ្ញា រឿន ណាត កញ្ញាឯកចក្រវាលកម្ពុជា ត្រូវបានគេជ្រើសរើសជាតួ តំណាងឲ្យព្រះនាង ទុង្សាទេវី ជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្អាត គួរឲ្យចង់គយគន់ខ្លាំងណាស់។ ពិសេសឆ្នាំនេះ នាងគឺជាទេពធីតាតំណាងសង្ក្រាន្តនៅខេត្តព្រៃវែង។
ចំណែកឯតារាសម្តែង ដួងម៉ានិចក៏ដូចគ្នាទេពធីតាប្រចាំំសង្ក្រាន្តនៅខេត្តបាត់ដំបង ព្រមជាមួយស្រីស្អាត ១ដួង ស៊ិនយូបីន វិញតំណាង រាជធានីភ្នំពេញ៕
ចង់ដឹងថាសម្រស់តារាស្រី៣ដួងពិតជាស្រស់ខ្លាំងមែនឬយ៉ាងណាមើលរូបភាពខាងក្រោម៖
កញ្ញា ស៊ិនយូបីន ទេពធីតាឆ្នាំថ្មី ព្រះនាង ទុង្សា ទេវី ឈុត៣សម័យកាលបញ្ចូលគ្នា
លោក ប៊ុត សុវណ្ណា ដែលចូលរួមថតជាតួស្តេចគ្រុឌ
កញ្ញា រឿន ណាត បវរកញ្ញាចក្រវាលកម្ពុជា ទេពធីតាឆ្នាំថ្មី ព្រះនាង ទុង្សា ទេវី ឈុតបែបព្រះថោងនាងនាគ
កញ្ញា ដួង ម៉ានិច តារាសម្តែង ទេពធីតាឆ្នាំថ្មី ព្រះនាង ទុង្សា ទេវី ឈុតបែបព្រះថោងនាងនាគ ដៃឆ្វេងកាន់ខ្យង និងដៃស្តាំកាន់កងចាក់
រូបភាពពីទំព័រហ្វេសប៊ុក៖ តារាស្រីទាំង ៣ខាងលើ