- 2019-04-20 05:32:54
- ជីវិតតារា
មកដឹងតម្លៃថ្លៃកប់នៃស្បែកជើងពាក់លេង ២ម៉ូដរបស់គង់ ចាន់ស្រីមុំ
- 2019-04-20 05:32:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃថ្លៃកប់នៃស្បែកជើងពាក់លេង ២ម៉ូដរបស់គង់ ចាន់ស្រីមុំ
ចន្លោះមិនឃើញ
អតីតតារាសម្តែង គង់ ចាន់ស្រីមុំ មិនត្រឹមតែជាតារាសម្ដែងសម្បូរដោយប្រជាប្រិយភាពទេ ក៏ជាអ្នកជំនួញស្រីវ័យក្មេងម្នាក់ដែលចូលចិត្តប្រើប្រាស់របស់របរទំនើបៗ ជាម៉ាកដែលមានតម្លៃមិនធម្មតាមិនថាជាកាបូប សម្លៀកបំពាក់ ឬស្បែកជើងនោះទេ។
ស្រីមុំ រស់នៅក្នុងជីវភាពយ៉ាងហ៊ឺហា និងហាយសូបំផុតមិនចាញ់តារាបរទេសឡើយពិសេសនាងមានស្វាមីជាតារានិងជាអ្នកពូកែលេងខ្លួនដូចគ្នាផងដែរ។
ជាក់ស្តែងតារាស្រីរូបនេះតែងធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសជាមួយនឹងគ្រួសារជាញឹកញាប់មិនថាទៅជាលក្ខណៈដើរលេងកម្សាន្តឬការងារជំនួញនោះទេ។ អ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ឃើញម៉ូដស្បែកជើង២ម៉ូដដែលនាងពាក់មើលទៅពិតស្រស់ស្អាតណាស់។ ពិសេសមួយរយៈនេះគឺឧស្សាហ៍ឃើញរូបនាងពាក់ញឹកញាប់បើចាំមិនខុស គឺជាប្រ៊េន GUCCIតែមួយ ដែលមួយគូៗមានតម្លៃថ្លៃៗដល់ទៅខ្ទង់ជាង ១ពាន់ទៅ២ពាន់ ដុល្លារឯណោះ។
យ៉ាងណាមិញ ស្បែកជើងគូទី១GUCCI-leather and mesh sandal with crystalsដែលតារាស្រី ពាក់ដើរលេងនោះមានតម្លៃ១ ៤៧៥ ដុល្លារ និង មួយគូទៀតGUCCI -Flashtrek sneaker with removable crystalsថ្លៃដល់ទៅ ១ ៨៩០ ដុល្លារឯណោះ។ នេះគេមិនទាន់គិតពីតម្លៃកាបូប សម្លៀកបំពាក់ ក៏ដូចជាគ្រឿងអលង្ការផ្សេងៗនៅលើខ្លួននាងផង ចុះទម្រាំបូកសរុបទាំងអស់វិញនោះ មួយតួខ្លួននាងចាយអស់មិនតិចម៉ឺនដុល្លារនោះទេ ហើយអ្វីដែលពិសេស២គូនេះគឺស្វាមីរបស់នាងបានទិញជូនជាកាដូកាលពីខែកុម្ភៈកន្លងមកពេលដែលតារាស្រីរូបនេះច្រឡំពាក់ស្បែកជើងក្នុងសណ្ឋាគារដើរចេញក្រៅ៕
ចង់ដឹងថាយ៉ាងណាមើលរូបភាពខាងក្រោម៖