- 2019-04-24 05:05:00
- ជីវិតតារា
ក្រឡេកមើលតារាស្រីច្រើនដួងប្រែសម្រស់ខ្លាំងកម្រិតណា មុននិងក្រោយពត់ធ្មេញ
- 2019-04-24 05:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រឡេកមើលតារាស្រីច្រើនដួងប្រែសម្រស់ខ្លាំងកម្រិតណា មុននិងក្រោយពត់ធ្មេញ
ចន្លោះមិនឃើញ
មុននិងក្រោយពត់ធ្មេញ ឃើញថាសម្រស់តារាស្រីច្រើនដួងបានប្រែប្រួល ពិសេសទម្រង់មុខតែម្ដង។ ខាងក្រោមនេះជាតារាស្រីធ្លាប់ពត់ធ្មេញ បន្ទាប់ពីចំណាយពេលយូរគួរសមទម្រាំដោះរបាដែកចេញ។
សុវត្ថិ ឌីធារីកា
ចំណាយពេល២ឆ្នាំពត់ធ្មេញ ទីបំផុតអតីតបេក្ខភាព Cambodian Idol បានដោះរបាដែកពត់ធ្មេញកាលពីម្សិលមិញហើយ។ ឆ្លងកាត់ការរង់ចាំជាយូរ តារាចម្រៀងរូបនេះ សម្រេចក្តីបំណងហើយ ដោយទទួលបានស្នាមញញឹមស្រស់ស្អាត និងមានទម្រង់មុខប្លែកពីមុនទៀតផង។ មូលហេតុពត់ធ្មេញ ព្រោះរូបនាងមានធ្មេញច្រពើសច្រើន ត្រូវវះកាត់ថ្គាមដើម្បីពត់ធ្មេញចេញមកឲ្យស្រស់ស្អាត។ ធារីកា ចំណាយប្រាក់អស់២៥០០ដុល្លារ សម្រាប់ពត់ធ្មេញ។
ទស្សនិកជនជាច្រើន សុទ្ធតែសរសើរពីសម្រស់របស់នាងតូច សុវត្ថិ ឌីធារីកា មុននិងក្រោយពត់ធ្មេញ ពិតជាប្លែកខុសគ្នាដាច់តែម្ដង ពិសេសពេលសើច និងទម្រង់មុខកាន់តែ V ជាងមុន។
ហេង កែវនីតា
ពិធីការីនីរូបនេះក៏ចំណាយអស់ពេលជាង២ឆ្នាំ លើការពត់ធ្មេញដែរ។ ដោយសារតែធ្មេញច្រពើស អតីតកញ្ញាឯកសាប៊ូលុច្ស រូបនេះ សម្រេចចិត្តពត់ធ្មេញ។ មុននិងក្រោយពត់ ឃើញថាសម្រស់នាងកាន់តែស្រស់ស្អាតមួយកម្រិតទៀត និងទម្រង់មុខកាន់តែចេញ V ជាងមុន។ លើសពីនេះ កញ្ញា ហេង កែវនីតា កាន់តែមានភាពជឿជាក់នៅពេលសើចម្ដងៗ។
ណា សាឌី
ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ដែលសាឌីចំណាយពេលពត់ធ្មេញ ពោលមិនដល់មួយឆ្នាំស្រួលបួលផង ដោយសារធ្មេញស្រីស្អាតរូបនេះ មិនសូវមានបញ្ហាចោទ។ ដោយសារបែបនេះ ទស្សនិកជនមួយចំនួនស្ទើរមិនកត់សម្គាល់ថា ពិធីការីនី និងតារាសម្ដែងរូបនេះធ្លាប់ពត់ធ្មេញពីមុន។
សាឡាត់ ស្រីឡាង
ពេលទៅពត់ធ្មេញ ស្រីឡាង និងធារីកា ណាត់គ្នាទៅពេទ្យចំថ្ងៃតែមួយ តែសាឡាត់ ស្រីឡាង ដោះរបាដែកពត់ធ្មេញមុន កញ្ញា ធារីកា ប្រហែលជិតមួយឆ្នាំ។
មានអ្នកខ្លះនិយាយថា ស្រីឡាង ស្អាតប៉ុណ្ណឹងហើយ ហេតុអ្វីទៅពត់ធ្មេញទៀត ហើយរូបនាងប្រាប់ពីមូលហេតុថា ធ្មេញខាងក្រោមវៀច ពីមុនពេលសើចគឺចេញតែធ្មេញខាងលើ ដូច្នេះត្រូវទាញខាងក្រោមអោយមកខាងមុខ និងពុតខាងក្រោមអោយត្រង់ស្អាត។ តួឯកស្រីក្នុងរឿង “គូស្នេហ៍បម្រុង” ចំណាយតែ១៥០០ដុល្លារ ប៉ុណ្ណោះលើការពត់ធ្មេញ៕
ចុចអាន៖ តារាស្រីថៃ ៦ ដួងមុននឹងក្រោយពេលពាក់ធ្មេញដែក