• 2019-04-24 07:50:54
  • ជីវិតតារា

មិនធម្មតា!! មិនទាន់៥ឆ្នាំស្រួលបួលផង កៀត ថាវ៉ាត់ចាប់ឱកាសតួឯកឡើងកូដខ្លាំងក្នុងសិល្បៈ

  • 2019-04-24 07:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងនិងជាតារាម៉ូដែល កៀត ថាវ៉ាត់ ហាក់ឡើងកូដខ្លាំងក្នុងវិស័យសិល្បៈមួយរយៈចុងក្រោយនេះ សូម្បីតែការបង្ហាញស្ទិលស្លៀកពាក់និងថតរូប ក៏ទាក់ចិត្តអ្នកគាំទ្រស្រីលង់មិនស្ទើរជាមួយរូបរាងដ៏ស្រស់សង្ហារបស់លោក។

​ជាក់ស្តែងអតីត Freshie boy រូបសង្ហាវ័យ១៩ឆ្នាំរូបនេះ បានបញ្ជាក់មកកាន់ Sabayថា លោកចូលចិត្តថតរូបមិនថាទៅទីណាកន្លែងណា ជួបទេសភាពស្អាតទាក់ចិត្ត លោកនឹងថតទុកហើយបើនិយាយពីការតុបតែងខ្លួនវិញកម្លោះសង្ហាររូបនេះប្រាប់ទៀតថា សម្លៀកបំពាក់លោកចូលចិត្តបែបសាមញ្ញា ងាយៗ មើលទៅវាមិនស៊ាំ ដូចជាខោប៊យខ្លី ខោក្រណាត់ខ្លី អាវយឺត អាវក្រណាត់ជាដើម ព្រោះពេលទៅណាមកណាមានអារម្មណ៍ថាស្រួលខ្លួន។សម្រាប់សាច់ដុំធំៗវិញ គឺមកពីលោកឧស្សាហ៍ឆ្លៀតពេលហាត់ប្រាណពេលទំនេរពីសិល្បៈខ្លះៗ។

គួររម្លឹកផងដែរថា សម្រាប់ការងារសិល្បៈគឺ លោកចូលប្រឡូកតាំងពីឆ្នាំ២០១៤មកម្ល៉េះ បើគិតមកទល់ពេលនេះមានរយៈពេល៥ឆ្នាំហើយ។ ក្រោយចប់ការប្រកួត លោកធ្លាប់ជាពិធីករប្រចាំស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ពេលនេះចប់កុងត្រា តែធ្វើជាពិធីករឯករាជ្យវិញម្តង។ កម្លោះសង្ហាសាច់ដុំធំរូបនេះ បានបន្ថែមទៀតថា សម្រាប់ការងារលោកតាំងពីចូលសិល្បៈមកទល់ពេលនេះគឺមមាញឹកច្រើន ហើយចំពោះរឿងដំបូងដែលលោកបានសម្តែងមាន​រឿង "ស្នេហានិងកិត្តយស" ក្នុងឆ្នាំ២០១៥ ចាក់ទូរទស្សន៍Ctn​ ,​ "រឿងទាយាទអសុរ" នៅ TV5​ និងបន្ទាប់មកទៀតមានដូចជារឿង "សង្សារ14ថ្ងៃ", "រឿងកាឡៃ", ហើយពិសេសសម្រាប់ខែក្រោយចេញ "រឿងសកលវិទ្យាល័យកំពូល ស្នេហ៍" ដែលនឹងចាក់បញ្ចាំងលើទូរទស្សន៍លេខ៩ ​ជាតួឯក(ភាពយន្តភាគ)។ គួរបញ្ជាក់ដែរថា" រឿងស្នេហា360ដឺក្រេ" ដែលជាភាពយន្តខ្នាតធំរបស់លោក ត្រៀមនឹងចាក់បញ្ចាំងនៅគ្រប់រោងភាយន្តឆាប់ៗក្នុងឆ្នាំ២០១៩​នេះ ដែលរូបលោកសម្ដែងជាតួឯកផងដែរ៕

ចង់ដឹងសង្ហាមែនឬយ៉ាងណានោះ ទស្សនារូបភាពខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី