• 2019-05-02 04:10:00
  • ជីវិតតារា

មិនប៉ុន្មានថ្ងៃទៀត​ តារា២ដួងទៀត​នឹងចូលរោងការបញ្ចប់ភាពនៅលីវដូច ឱក សុគន្ធកញ្ញា ដែរ

  • 2019-05-02 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់ខែឧសភានេះពិតជាប្រមូលផ្តុំដោយថ្ងៃមង្គល ព្រោះមានតារាល្បីជាច្រើនដួងបានសម្រេចចិត្តលាភាពនៅលីវ ដឹកដៃគូស្នេហ៍ចូលរោងជ័យឆាប់ៗនេះ។ ក្នុងនោះក្រៅពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏មានតារាប្រុសស្រី ២ដួងទៀត គឺតារាសម្តែងសម្រស់ស្រស់សោភាកញ្ញា លីឈី និងម្ចាស់បទ"ធ្វើម្តេចយើងក្រ" លោក ឃី សុខឃន ដែលត្រៀម​ខ្លួន​មាន​គ្រួសារ​ផ្ទាល់ខ្លួន​ក្នុង​ពេល​ខាង​មុខ​ដ៏ខ្លី។

១-​កំពូលតារាចម្រៀងល្បីប្រចាំផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ប្អូនប្រុសថៅកែផលិតកម្មហង្សមាសបានកំណត់ថ្ងៃយ៉ាងពិតប្រាកដ គឺនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩​ នៅឯសណ្ឋាគារសុខាភ្នំពេញ ឯភ្ញៀវដែលនឹង​ចូលរួម ក៏រំពឹងថាមានអ្នកមុខអ្នកមាត់ថ្នាក់មន្ត្រីជាន់ខ្ពស់ ព្រមទាំងមិត្តភក្តិអ្នកសិល្បៈជាច្រើន។

២-​បើ​តាម​គម្រោង​ តារា​សម្តែង​ ​លី​ឈី​ ​ត្រៀម​ដឹកដៃ​លោក​ ​ប៊ុ​ន​ ​រតនា​ ដែលជា​អ្នកដឹកនាំ​បទចម្រៀង «​ឪពុក​ខ្ញុំ​ប៉ូលិស​ចរាចរណ៍» ចូល​រោងការ​នៅ​ថ្ងៃទី​ ០​៥​ ​ខែឧសភា​ ​ខាងមុខនេះ​ នៅ​ឌឺ​ព្រេ​មៀសែ​ន​ធឺ​សែនសុខ​ ​អគារ​ ​C​ ​និង​ ​D​ ​យ៉ាង​អធិកអធម​ ដោយនឹងមានការចូលរួម​ទាំង​សិល្បករ ​និង​ អ្នកមាន​មុខមាត់​នៅក្នុង​សង្គម​ជាច្រើន​​។​ សំបុត្រអញ្ជើញចូលរួមពីធីមង្គលការ​ក៏​បាន​រៀបចំ​រួចរាល់​ ​សូម្បីតែ​សម្អាងការ ​និង​ការ​រៀប​ចំ​ដេ​គ័រ​នានាក៏​ត្រៀម​យ៉ាង​ប្រណីត​ដែរ។​

​៣-​តារាចម្រៀង ​«ធ្វើ​មេ្ត​ចយើង​ក្រ» លោក ឃី សុឃនក៏កៀក​ដល់​ថ្ងៃ​រៀបមង្គលការ​ ហើយលោកក៏បាន​ចាត់ចែង​សម្រាប់​ពិធី​រៀបមង្គលការ​របស់​ខ្លួនរួចរាល់​អស់​ហើយ​ ​។ ​តាម​គម្រោង​ថ្ងៃ​ពិសេស​របស់​តារាប្រុស​រូប​នេះ ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​ ​១០​ ខែឧសភា​នេះ ​នៅ​គេហដ្ឋាន​ខាង​ស្រី​ដែល​ស្ថិតនៅ​ខេត្តតាកែវ​។​ ​ពិធី​របស់​លោក​ក៏​មានការ​អញ្ជើញ​ភ្ញៀវ​ជា​អ្នក​​សិល្បៈ​ ជាពិសេស​តារាចម្រៀង​នៅក្នុង​ផលិតកម្ម​ហង្ស​មាស​ជាច្រើន​​។ មិនតែប៉ុណ្ណោះក៏មានការសរសើរថាអនាគតភរិយារបសលោកមានរូបសម្រស់ស្រស់ស្អាតមិនចាញ់តារាប៉ុន្មានឡើយ៕

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់