• 2019-05-08 10:03:07
  • ជីវិតតារា

នៅសល់តែ៥ថ្ងៃទៀតកម្លោះសង្ហា ឃឹម ហ្សា​នី​ត ដឹកដៃម្ចាស់ចិត្តចូលរោងជ័យតាមកំណត់ក្រោយទំលាយមានម្ចាស់ចិត្តរួច

  • 2019-05-08 10:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្លោះសង្ហានិងជាតារាម៉ូដែលរាងខ្ពស់ស្រឡះ ឃឹម ហ្សា​នី​ត ហាក់ជោគជ័យខ្លាំងក្នុងអាជីពសិល្បៈ ទាំងការសម្តែងភាពយន្ត ស្ពតពាណិជ្ជកម្ម MV​ និងវិស័យដើរម៉ូដជាដើម។ ជាក់ស្តែង សម្រាប់ថ្មីៗនេះ មានព័ត៌មានលេចឮដំណឹងថា តារាប្រុសរូបនេះមានម្ចាស់ចិត្តនិងត្រៀមចូលរោងជ័យឆាប់ៗខាងមុននេះហើយ ដោយនៅសល់តែប៉ុន្មានថ្ងៃទៀតទេ។

ដោយឡែកជុំវិញមន្ទិលរឿងតារាសង្ហារូបនេះចូលរោងការ លោកបានធ្វើការបកស្រាយមកកាន់​ Sabay​ ថា បើតាម​គម្រោង​មង្គលការ​របស់​លោកនិងអនាគតភិរិយា រៀបចំឡើង​នៅ​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៩ នៅ​ភោជនីយដ្ឋាន សេ​វិ​ន​ប្រាយ ម្តុំ​ទួលគោក ដោយបាន​អញ្ជើញ​មិត្តភក្តិ​សិល្បៈ​ជាច្រើន​ចូលរួម​អបអរសាទរផងដែរ ។​ ចំណែកធៀប​ការ​ក៏បានអញ្ជើញភ្ញៀវនិងមិត្តភក្តិ​ជាច្រើនចូលរួមរួចរាល់អស់ដែរ រង់ចាំតែ៥ថ្ងៃទៀតប៉ុណ្ណោះលោកនឹងក្លាយជាស្វាមីស្របច្បាប់របស់អនាគតភិរិយាលោកដែរ។

តារារាងសង្ហាដដែលនេះបានបន្ថែមទៀតថា សម្រាប់អនាគតភិរិយាលោក នាងគឺជាមនុស្សស្រីសាមញ្ញ មិនមែនជាអ្នកសិល្បៈអីនោះទេ ហើយមានទំនាក់ទំនងស្រលាញ់គ្នា៧ឆ្នាំមកហើយ និងបានចូលស្តីជាគូដណ្តឹងតាមប្រពៃណីជិត១ឆ្នាំកន្លះដែរ។ អនាគតភរិយារបស់លោកមានឈ្មោះថា កែវ ស្រីពៅ អាយុ២៣ឆ្នាំ ជាគ្រូពេទ្យម្នាក់បម្រើការនៅមន្ទីរពេទ្យរដ្ឋ។ បើនិយាយពីអារម្មណ៍និងក្តីស្រលាញ់គឹលោកបានបញ្ជាក់ថា សប្បាយចិត្តខ្លាំង ដែលបាននាងជាភិរិយា ព្រោះនាងជាមនុស្សស្លូតបូតហើយពូកែយល់ចិត្តនិងចេះអធ្យាស្រ័យ ជាពិសេសយល់ពីតម្លៃការងាររបស់លោកដែលជាអ្នកសិល្បៈ ហើយសំខាន់អត់ចេះប្រចណ្ឌ័។ នាងគឺជាមនុស្សម្នាក់ដែលស្អំបេះដូងលោកឲ្យកក់ក្តៅ។សម្រាប់គម្រោងក្រោយអាពាហ៍ពិពាហ៍និងភិរិយា តារាប្រុសរូបនេះក៏មានគម្រោងបើកគ្លីនិកផ្ទាល់ខ្លួនដែរ តែច្បាស់យ៉ាងណានិងបញ្ជាក់នៅថ្ងៃបើកសម្ពោធជាផ្លូវការ ៕

ច្បាស់យ៉ាងណាមើលរូបភាពខាងក្រោម៖

រក្សាសិទ្ធរូបភាព​ដោយៈ លោក ឃឹម ហ្សា​នី​ត

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់