• 2019-05-10 08:22:06
  • ជីវិតតារា

ឆាយ វីរៈយុទ្ធ សប្បាយចិត្តខ្លាំងក្រោយទទួលដំណឹងភិរិយាកំពុងពពោះកូនដំបូង

  • 2019-05-10 08:22:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ​​ លោក ឆាយ វិរៈយុទ្ធ ក្រោយមមាញឹកយ៉ាងខ្លាំងក្នុងវិស័យសិល្បៈនិងសំបូរទីផ្សារមិនធម្មតាទាំំងជីវិតឯកជននិងសិល្បៈ ប៉ុន្មានម៉ោងមុននេះ លោកបានបង្ហោះរូបភាពជូនភិរិយាជាទីស្រលាញ់របស់លោកគឺអ្នកនាង សែចាន់ឌី ដែលកំពុងមានដំណឹងល្អចូលមកក្នុងជីវិតអាពាហ៍ពិណាហ៍របស់លោកតាំងពី​ថ្ងៃ​ទី​២១ ឧសភា  ឆ្នាំ២០១៧​ រយៈពេលជិត២ឆ្នាំហើយ។

យ៉ាងណាមិញម្ចាស់​បទ “សង្សារ​លួច​លាក់” បានបញ្ជាក់មកកាន់Sabay ថា ប្រាកដណាស់លោកពិតជាកំពុងទទួលបានដំណឹងល្អពីភិរិយាសំណព្វចិត្តពិតប្រាកដមែន ហើយលោកកំពុងជូនភិរិយាមកពិនិត្យសុខភាពផ្ទៃពោះ និងឆ្លុះអេកូរួចផងដែរ។​ លោកពិតជាសប្បាយចិត្តខ្លាំង ដោយសុខភាពល្អទាំំងអ្នកម៉ាក់និងកូន ទើបតែបាន២០សប្តាហ៍៦ថ្ងៃប៉ុណ្នោះ។ តាមរយៈសារដែលបានបង្ហោះ លោកបញ្ជាក់ថា៖ "មួយជីវិតរបស់ខ្ញុំ គាត់ជាកូនដំបូងរបស់ខ្ញុំ គាត់នៅក្នុងផ្ទៃ 20សប្តាហ៍ 6ថ្ងៃហើយ អរគុណបង ប្អូនទាំងអស់គ្នាដែលតែងតែយកចិត្តទុកដាក់ចំពោះគ្រួសាររបស់ខ្ញុំ ជូនពរបង ប្អូនប្រិយមិត្តជួបតែសេចក្តីសុខគ្រប់ៗក្រុមគ្រួសារ សូមអរគុណ"។ 

តាមសម្តីរបស់តារាចម្រៀងដដែលបន្ថែមថា​ សម្រាប់កូនដំបូងទោះប្រុសឬស្រីក៏លោកស្រលាញ់ទាំំងអស់សំខាន់ភិរិយានិងកូនមានសុខភាពល្ អជាអ្វីដែលតារាប្រុសរូបនេះចង់បាន និងអរគុណដ៏ភិរិយាយ៉ាងខ្លាំងដែលផ្តល់សុភមង្គលមកក្នុងជីវិតរបស់លោកជានិច្ចជាកាល។ ចំណែកឯឈ្មោះវិញ លោកនៅមិនទាន់បានគិតនៅឡើយនោះទេ រង់ចាំដល់កៀកថ្ងៃកើតតែម្តង​។

គួរបញ្ជាក់ដែរថា លោក ឆាយ វីរៈយុទ្ធ ជា ​កូន​ទី៦ ក្នុង​ចំណោម​បងប្អូន​៧​នាក់ ដែល​មាន​ស្រី​២​នាក់ និង​ប្រុស​៥​នាក់។ បង​ប្អូន​ទាំង​៧​នាក់​របស់​លោក​មាន​លោកនិងកូនទី៧ ឈ្មោះ ឆាយ សុវណ្ណារី ដែលជាអ្នកសិល្បៈដូចគ្នា។​ តារា​ចម្រៀង​រូប​នេះ ​កើត​នៅ​ថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ​១៩៨៧ ​ភូមិ ពោធិ​សាលា​ទី២ ឃុំ​ព្រែក​ក្របៅ ស្រុក កង​មាស ខេត្ត​កំពង់ចាម។ លោក​មាន​ឪពុក​ឈ្មោះ ឆយ គឹម​ឆាយ ជា​អតីត​មន្ត្រី​យោធា និង​ម្ដាយ​មាន​ឈ្មោះ គង់ ឡៃ​ស៊ឹង ជា​អតីត​គ្រូ​បង្រៀន។សម្រាប់អាជីព​ជា​អ្នក​ចម្រៀងលោកស្រលាញ់​តាំង​ពី​តូច​មក​ម្ល៉េះនិងជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ៕

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់