• 2019-05-17 07:36:14
  • ស្ទីលតារា

ថ្ងៃមង្គលការ ឱក សុគន្ធកញ្ញា ស្អាត​ហើយ តែអ្នកផាត់មុខ និងធ្វើ​សក់ ក៏សង្ហាមិនធម្មតា​ដែរ

  • 2019-05-17 07:36:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយថា សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍របស់កំពូលតារាចម្រៀងល្បី ឱក សុគន្ធកញ្ញា ជាមួយប្អូនប្រុសថៅកែផលិតកម្ម ហង្សមាស អ្វី​ទាំង​អស់ គឺមាន​ការសម្រិតសម្រាំង​ខ្លាំង មិនថាទាំំងការលម្អ​វេទិកា កូនក្រមុំ កំលោះ​ កន្លែងទទួលភ្ញៀវកិត្តិយស​ ការរៀបចំផ្កាលម្អ តុការ និង​មុខម្ហូប​ជា​ដើម ព្រោះ​ភ្ញៀវ​កិត្តិយស សុទ្ធ​សឹងតែលំដាប់ខ្ពស់ ដូច្នេះ​ការ​ជ្រើស​រើស​អ្នក​ផ្ដល់​សេវាកម្ម ធ្វើ​សក់ និង​ផាត់​មុខ ​ក៏​ម៉ត់ចត់​ដូច​គ្នា​ដែរ។

នៅ​ថ្ងៃ​ពិសេស ផ្ទៃមុខ​របស់ សុគន្ធ​កញ្ញា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ស្រស់​ស្អាត​ និង​ទាក់ភ្នែកខ្លាំងគ្រប់ម៉ូដ សាមញ្ញ​មិន​រញ៉េរញ៉ៃ​ ​ហើយក៏​មិន​ចំណាយពេល​ធ្វើ​យូរ​ទៀត។

នោះ​គឺ​ជា​ស្នាដៃ​ផាត់មុខ​ ​និង​​​ធ្វើសក់​ អ្នក​ជំនាញ​ ២រូប​ ដែល​ម្នាក់ៗ គឺ​សង្ហាមិន​ណយ​ឡើយ។ អ្នក​ទី១ឈ្មោះ ឡាម សំណាង ជាអ្នកផាត់មុខកូនក្រមុំផ្ទាល់។ បុគ្គល​ទី​២​ នៅ​ពី​ក្រោយ​ភាព​ស្រស់​ស្អាត​របស់ សុគន្ធ​កញ្ញា ក្នុង​ថ្ងៃ​ពិសេស​គឺ លោក គូ ពិសិដ្ឋ ជាអ្នកតុបតែងម៉ូដសក់​​ ក្នុងកម្មវិធីជូនកូនក្រមុំ។

គួរបញ្ជាក់ថា អ្នកទាំំង២​​ សុទ្ធតែជាជាងដែលមានបទពិសោធជំនាញការងារពីខាងក្រៅប្រទេសមកផងដែរ៕

via GIPHY

រក្សាសិទ្ធរូបភាព៖ PU SAM

** ទស្សនារូបភាពខាងក្រោម៖**

១​.​ ​លោក ​ឡាម សំណាង​ ​គឺជា​អ្នក​ផាត់មុខ​ និង​ជា​បុរស​ដ៏​សង្ហា​ម្នាក់​

២​.​ ​លោក គូ ពិសិដ្ឋ ​ជា​អ្នកតុបតែងធ្វើម៉ូដសក់​ដ៏​ពូកែ ​និងស្រស់សង្ហារ

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់