• 2019-05-28 03:55:15
  • ជីវិតតារា

ទើប​ដឹង វ៉ាហេទ ចូល​មក​ក្នុង​ជីវិត សោ​ម៉ា​វ​ត្តី ធ្វើ​រឿង​ជា​ច្រើន ថ្ងៃ​នេះ​ខាង​ស្រី​ចេញ​សារ លើស​ជាតិ​ស្ករតែ​ម្ដង

  • 2019-05-28 03:55:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នកណា​មិនដឹងថា តារា​សម្ដែង​ដ៏​មាន​កេរ្តិ៍ឈ្មោះល្បីពូកែក្រមិចក្រមើម​អ្នកនាង សុខ សោ​ម៉ា​វ​ត្តី និង កំលោះ​សង្ហា​ជា​កីឡាករ​បាល់ទាត់ លី វ៉ា​ហេ​ទ ទាំងក្នុង​វិស័យ​សិល្បៈ និងក្រៅរង្វង់សិល្បៈ ជា​ដៃគូ​ដ៏​ល្អូកល្អិន​ ស្រលាញ់គ្នាចាក់ទឹកមិនលិច រហូត​ដល់​ទស្សនិកជន​នាំ​គ្នា​ហៅ​ថា ស្នេហា​ខុស​ជំនាន់​ ហើយ​ចំណុច​នេះ សូម្បីតែសាមុីខ្លួនក៏ទទួលយកថាវ័យខុសគ្នាដែរ ។​

ដោយ​សារ​តែ​បែប​នេះ គូនេះ ត្បិត​ថា​ម្នាក់សុទ្ធតែមមាញឹក​រៀងៗខ្លួន​ក៏​ដោយ ក៏​នៅតែស្កាត់ជួប​គ្នាជានិច្ច ដើម្បី​បង្កើន​​ ភាពផ្អែមល្ហែម។ ជាក់​ស្ដែង ថ្មីៗ​នេះ តារាស្រីស្រស់សោភា បាន​​​នាំគ្នា​​ទៅ​​សាង​​ភាព​ផ្អែមល្ហែម​​តែ​​ពីរ​​នាក់​​នៅ​​តំបន់​សមុទ្រ​ក្នុងឱកាស​ខួបកំណើត លី វ៉ា​ហេ​ទ ។

ពិសេសអមនឹងសារក្នុងចិត្តទៅកាន់ម្ចាស់ចិត្ត បង្ហោះ​ជាមួយរូបថត​ដ៏​សែន​រ៉ូ​មែន​ទិ​ក​និង​កីឡាករ​បាល់ទាត់​ព្រមនឹង​ពាក្យពេចន៍​នៃជីវិតស្នេហារបស់នាង ដែលមាន​គ្រប់​រសជាតិ​តែម្តង​ចាប់តាំងពី​មាន​វត្តមាន លី វ៉ា​ហេ​ទ ចូលមកក្នុង​ជីវិត ស្រីស្រស់ ពូកែង៉ក់ង៉។

ភ្ជាប់អត្ថន័យថាៈ "អ្នកគឺជាវត្ថុមានជីវិតម្យ៉ាងដែលបានចូលមកក្នុងជីវិតមនុស្សស្រីម្នាក់នេះអោយ នាងយំ នាងសើច នាងញញឹម នាងងង៉ក់ នាងប្រចណ្ឌ នាងរំភើប នាងធាត់? និងរឿងជាច្រើនទៀតដែលរៀបរាប់10ថ្ងៃក៏មិនអស់ដែរ គ្មានអីច្រើនទេគ្រាន់តែដឹងថា u ល្អ ពេលខ្លះក៏មានឈ្លោះគ្នាដែរព្រោះ me ងរង៉ក់ ?"។

អ្នក​មេម៉ាយ បន្ត​ទៀត​ថា "មនុស្ស​ចាស់​ម្នាក់​នេះ ងរច្រើន​បន្តិច​ហើយ តែ​ u នៅ​តែ​ទន្ទេញ​ពាក្យ​ថា​ "បង​អ្នក​រើស បងត្រូវ​តែ​ទ្រាំ​បង​ត្រូវ​តែ​លួង​អូន" ជូនពរ​អោយ​ឆាប់​ជា​បាន​មក​ជួយ​ក្លឹប​វិញ I know ur feeling ពេលនេះ ដឹងថាពិបាកចិត្តតែត្រូវតែទ្រាំ និងស៊ូណា I alway stay by ur side babe ?​ ម្យ៉ាងទៀត គឺសូមអោយសុបិន្តយើងទាំងពីរក្លាយជាការពិតឆាប់ៗ (អនាគតគ្រួសារយើង)​ 1ឆ្នាំនាំអូនដើរលេងតែ ៥ ទៅ ១០ ដងអីបានហើយ អូន​ដឹង​បងរវល់ ??? ហើយ​អាពាក្យ​ថា​ស្រលាញ់​អូន​មួយ​ជីវិត និង​អត់​យក​ទេ ព្រោះ​ត្រូវ​ជួប​គ្នា​ជាតិ​ក្រោយ​អោយបង​កើតមុន​អូន​ម្ដង កុំ​អោយខុស​ជំនាន់​ដូច​ជាតិ​នេះ" ។ ​​

​បន្ថែមលើសពីនេះ តារាស្រីដដែល បានបង្ហើប​ថា​មាន​គម្រោង​សាង​អនាគត​គ្រួសារ​ជាមួយនឹង លី វ៉ា​ហេ​ទ ថែម​ទៀតផង បង្កឱ្យមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មហាជន ព្រោះ​កន្លងមក​គេ​ច្រើនតែ​និយាយថា ស្នេហា​របស់​អ្នកសិល្បៈ​គឺ​បាន​តែមួយ​ឆាវ តែ​សម្រាប់​គូ​នេះ​វិញ​ស្រឡាញ់​ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង​សម្បើម​ណាស់ ធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​ចង់ឃើញ​ថ្ងៃ​ល្អ​របស់​ពួកគេ​ទាំងពីរ​ឆាប់ៗ និងជូនពរឲ្យតារាស្រីរូបនេះមានសុភមង្គលក្នុងជីវិត ៕

**​ ទស្សនារូបភាពខាងក្រោម៖ **

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់