/5cf0a4df13212_1559274660_medium.jpg)
- 2019-05-31 04:31:24
- ជីវិតតារា
មិនមែនអ្នកជំនាញ តែ ចាន់ កែវនិមល មានតិចនិកយ៉ាងណា រក្សារាងស្លីម ស្អាត ទោះបីមានប្ដី និងកូនហើយក្ដី
- 2019-05-31 04:31:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនអ្នកជំនាញ តែ ចាន់ កែវនិមល មានតិចនិកយ៉ាងណា រក្សារាងស្លីម ស្អាត ទោះបីមានប្ដី និងកូនហើយក្ដី
ចន្លោះមិនឃើញ
ពិធីការិនីឆ្នើម ល្បូីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍រស្មីហង្សមាស ចាន់ កែវនិមល ដែលកាន់កាប់ កម្មវិធីល្បីៗជាច្រើននោះ បានចេញមុខមកបង្ហើបតិចនិកខ្លះក្នុងការថែរក្សារាង ឲ្យនៅតែស្លីម និងស្រឡូនស្អាត បើទោះមានស្វាមី និងកូនហើយក្ដី។
នាមជាពិធីការិនីទូរទស្សន៍ល្បីមួយរូប គេមើលឃើញថា អ្នកនាង ចាន់ កែវនិមល មានភាពមមាញឹកជាខ្លាំង ស្ទើរតែគ្មានពេលសម្រាក។បែបនេះក្ដី បើនិយាយពីរាងរៅរបស់ពិធីការិនីឆ្នើមរូបនេះវិញ ហាក់រក្សាបានយ៉ាងល្អ នូវរូបរាងស្លីមស្រឡូន រហូតដល់អ្នកគាំទ្រមួយចំនួន បាននាំគ្នាលួចឆ្ងល់ និងចង់ដឹងពីតិចនិច ក៏ដូចជាអាថ៌កំបាំង ថែសម្រស់ និងរូបរាងរបស់ពិធីការិនីរូបនេះ។
តបនឹងបញ្ហានេះ ចាន់ កែវនិមល បានបកស្រាយមកកាន់ Sabay ថា សម្រាប់អ្នកនាង រូបសម្រស់ និងសុខភាពជាកម្លាំងនាំមុខបន្ទាប់ពីចំណេះដឹង ព្រោះបើយើងភ្លេចថែទាំំសុខភាព និងការយកចិត្តទៅលើភាពស្រស់ស្អាត នោះជោគជ័យមួយផ្នែកធំ នឹងចាកចេញឆ្ងាយក្នុងជីវិតមនុស្សស្រីទូទៅ ។
ចំពោះតិចនិក តារាស្រីរូបនេះបន្តទៀតថាៈ ទោះការងាររវល់យ៉ាងណា គឺនាងតែងតែឆ្លៀតហោចណាស់ ១ម៉ោង ឬ២ម៉ោង ដើម្បីហាត់ប្រាណជាប្រចាំ។ ដោយឡែកចំណីអាហារវិញ គឹនាងញុំា១ថ្ងៃ ៣ពេលដូចបងប្អូនទាំងឡាយដែរ ប៉ុន្តែគ្រាន់តែទប់ចិត្ត ចំពោះអាហារដែលសង្ស័យថា អាចនាំឲ្យឡើងទម្ងន់។ ជារួម ក៏នាងមិនញាំតាមចិត្តចង់តែម្ដង។
គួររំលឹកផងដែរថា អ្នកនាង ចាន់ កែវនិមល បានចាប់ផ្ដើមជីវិតគ្រួសារប្រមាណជិត១០ឆ្នាំមកហើយ ហើយក្នុងរយៈពេលនោះ គេមើលឃើញថា អ្នកនាង ហាក់មានសុភមង្គលខ្លាំង ដោយបានលោក សុវត្ថិ សិលា ជាស្វាមីចេះយល់ចិត្ត និងមានកូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់ថែមទៀត ដែលរហូតមកទល់ពេលនេះមានអាយុ ៧ឆ្នាំហើយ៕
** ទស្សនារូបភាពខាងក្រោម៖ **