• 2019-05-31 06:28:00
  • ជីវិតតារា

ខ្លាំងបាត់ចែ សួស វិហ្សាលេងធ្វើម្ហូបឲ្យ ម្ចាស់ចិត្តTommy សុទ្ធតែពាក់មួកសុវត្ថិភាព

  • 2019-05-31 06:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាសកញ្ញា សួស វីហ្សា និងតារាសម្តែងលោក ថមមី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងក្រោយប្រកាសទំនាក់ទំនងស្នេហាជាសាធារណៈកន្លងមក ពិសេសអ្នកទាំងពីរតែបណ្តើរគ្នាទៅណាមកណាត្រសង និងបានចេញទៅលេងប្រទេសថៃកសាងអនុស្សាវរីយ៍រួមគ្នា ទើបតែត្រឡប់មកបំពេញការងារផងដែរ។

ជាមួយគ្នានេះដែរ ថ្មី​ៗនេះ វីដេអូ ៤០ វិនាទី ដែលធ្វើការបង្ហោះលើបណ្ដាញសង្គមដោយលោក Tommyផ្ទាល់ បានបង្ហាញពីសកម្មភាពរបស់កញ្ញា សួស វីហ្សា ដែលធ្វើឲ្យមហាជនហួសចិត្ត និងផ្ទុះសំណើចយ៉ាងខ្លាំង។ វីដេអូនោះដែរបង្ហាញនៅសកម្មភាពរូបនាងកំពុងធ្វើម្ហូប ដោយមានពាក់មួកសុវត្ថិភាពជាប់ក្បាល ការពារខ្លាចខូចសម្រស់ ខ្លាញ់ខ្ទាតត្រូវមុខ មើលទៅពិតជាគួរឲ្យហួសចិត្តជាខ្លាំង។ ​អ្នកគាំទ្រមួយចំនួយលាន់មាត់ថា យ៉ាងណាក៏តារាសម្តែងលោក Tommy ពិតជាមានសំណាងហើយ​ដែលចែវិហ្សា ព្រមធ្វើម្ហូបឲ្យញ៉ាំ ទោះកំប្លែងបន្តិចមែនតែមានន័យ។

អមជាមួយវីដេអូដែលបានបង្ហោះនោះ លោក ថមមី ក៏បានសរសេរសាររៀបរាប់ផងដែរថា៖ "បងប្អូនជួយមើលគ្នា នេះស្នាដៃមនុស្សស្រីពេលដែលចង់បានប្តី ហើយរៀនធ្វើម្ហូបដំបូង សំខាន់ម្ហូបរៀននោះ គឺ ចៀនពងទានិងត្រីខកំប៉ុង ជួយស៊ែរតៗគ្នាផងបងប្អូនប្រុសៗគ្នាយើងអោយមនុស្សស្រីៗបានដឹង"៕

**​ ទស្សនារូបភាព ខាងក្រោម៖ **

រូបភាពយកពី FB​ Page៖ ​លោក Tommy

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់