- 2019-06-17 05:17:14
- ជីវិតតារា
ភ្ញាក់ក្រញ៉ាង! មិនប៉ុន្មានថ្ងៃទៀត អ៊ុន អាលីហ្សាចូលរោងការជាមួយអនាគតស្វាមីអានិកជនអាមេរិកហើយ
- 2019-06-17 05:17:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ក្រញ៉ាង! មិនប៉ុន្មានថ្ងៃទៀត អ៊ុន អាលីហ្សាចូលរោងការជាមួយអនាគតស្វាមីអានិកជនអាមេរិកហើយ
ចន្លោះមិនឃើញ
តារាសម្តែង អ៊ុន អាលីហ្សា ក្រោយស្ងប់ស្ងាត់ពីសិល្បៈសម្តែងអស់មួយរយៈធំកន្លងមក ដែលវត្តមានបង្ហាញមុខក្នុងការចេញច្រៀងតាមកម្មវិធី ប្រគំតន្ត្រី និងច្រៀងក្នុងពិធីមង្គលការ និងជប់លៀងប៉ុណ្ណោះ ដោយរវល់នឹងការងារជាមន្ដ្រីរាជការ និងមុខជំនួញរកស៊ីផ្ទាល់ខ្លួនផងនោះ។
ជាក់ស្តែងក្រោយលេខវត្តមានសាជាថ្មីបន្ទាប់ពីជីវិតឯកជនទទួលបានការជោគជ័យក៏ដូចជារីកចម្រើនកាន់តែខ្លាំងឡើង រហូតបានទិញផ្ទះថ្មីដ៏ធំស្កឹមស្កៃឡើងការពីពេលថ្មីៗកន្លងនេះ និងទទួលដំណឹងដ៏ល្អមួយទៀត គឺនាងនឹងត្រៀមរៀបអាពាហ៍ពិពាហ៍ជាមួយគូស្នេហ៍របស់ខ្លួននៅក្នុងពេលឆាប់ៗនេះហើយ ដែលជាអានិកជនខ្មែរ អាមេរិក ហើយគ្រោងទៅរស់នៅក្រៅសហរដ្ឋអាមេរិកជាមួយស្វាមីក្រោយរៀបអាពាហ៍ពិពាហ៍រួច និងលេចនូវព័ត៌មាន ចែកធៀបជាច្រើនសន្លឹកកាលពីពេលកន្លងទៅនេះរួចរាល់ផងដែរ រង់ចាំតែថ្ងៃចូលរោងជ័យមុខមេបាទាំងសងខាងប៉ុណ្ណោះ។
យ៉ាងណាមិញ មិនត្រឹមតែប៉ុណ្ណោះប៉ុន្មានថ្ងៃមុននេះ នាងពិតជាមានចិត្តរំភើបយ៉ាងខ្លាំងក្រោយគូស្នេហ៍ដែលរស់នៅក្រៅប្រទេស បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីត្រៀមធ្វើកូនកម្លោះសម្រាប់នាង នៅក្នុងថ្ងៃពិសេសឆាប់ៗនេះ។ គ្រាន់តែគូស្នេហ៍មកកម្ពុជាភ្លាម អាលីហ្សា បានប្រញាប់ដឹកដៃគូស្នេហ៍ទៅ ថត Pre-Wedding នៅឯទឹកដីអង្គរ ខេត្តសៀមរាប ភ្លាមៗ។ ពិសេសបើតាមការបង្ហោះក្នុងវីដេអូ Live របស់អតីតតារាស្រីស្រស់សោភារូបនេះក៏បានបញ្ជាក់ថាកញ្ញាពិតជាកំពុងត្រៀមចូលរោងការជាមួយនិងស្វាមីនៅថ្ងៃទី ២២ខែមិថុនាឆ្នាំ២០១៩ ខាងមុខនេះហើយ ណាមួយដល់ពេលវេលាហើយដែលត្រូវមានគូព្រោះកញ្ញាចាស់ហើយ និងកំពុងរៀបចំឯកសារត្រៀមទៅរស់នៅជាមួយស្វាមីនៅឯសហរដ្ឋអាមេរិកឆាប់ៗផងដែរក្រោយរៀបអាពាហ៍ពិពាហ៍។
បើតាមសម្តីអតីតតារារូបនេះរៀបរាប់ក្នុងវីដេអូ Live ដោយសុំការបកស្រាយពីតារារូបមិនទាន់បានតែប្រភពជិតស្និទ្ធក៏បានបញ្ជាក់ថងដែរថា តារាស្រីរូបនេះពិតជាត្រៀមខ្លួនចូលរោងការបញ្ចប់ភាពនៅលីវជាមួយស្វាមីនាថ្ងៃនោះប្រាកដមែនដោយគ្រាន់តែអាលីហ្សាមិនចង់បើកចំហច្រើនពីជីវិតឯកជនច្រើនប៉ុណ្ណោះ៕
ទស្សនារូបភាពខាងក្រោម៖
រូបភាពយកពី FB Page៖ អ៊ុន អាលីហ្សា (តារាសម្តែងស្រី)