- 2019-06-19 07:19:01
- ស្ទីលតារា
បណ្ដុំម៉ូដថ្មីស្អាតៗ ស្នាដៃកូនខែ្មរទទួលការគាំទ្រច្រើន និងត្រៀមបង្ហាញខ្លួននៅសហរដ្ឋអាមេរិកឆាប់ៗ
- 2019-06-19 07:19:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ដុំម៉ូដថ្មីស្អាតៗ ស្នាដៃកូនខែ្មរទទួលការគាំទ្រច្រើន និងត្រៀមបង្ហាញខ្លួននៅសហរដ្ឋអាមេរិកឆាប់ៗ
ចន្លោះមិនឃើញ
វត្តមាននៃខូឡិកហ្សិនថ្មី របស់ខ្លួនក្នុងកម្មវិធីបង្ហាញម៉ូដផ្តាច់មុខមួយរបស់លោក ម៉ែន សីហា Queen Victoria ទើបតែបានបង្ហាញនៅឯសណ្ឋាគារ នីអូ កាលពីពេលថ្មីៗកន្លងទៅនេះ។ ខូឡិកហ្សិនថ្មីដែលមានសរុប ២៦ឈុតសម្រាប់រដូវកាល « Spring And Summer 2019 » នេះ សុទ្ធសឹងតែជាសម្លៀកបំពាក់នារីដ៏ស្រស់ស្អាតប្លែកបំផុតដែលយកលំនាំតាមភពនានា នៅក្នុងចក្រវាឡទៀត។ នេះជាការរៀបចំកម្មវិធីដើរម៉ូដដំបូងផ្ទាល់ខ្លួនរបស់អ្នកច្នៃម៉ូដរូបនេះ ជាមួយនឹងសម្លៀកបំពាក់ស្អាតៗគ្រងដោយតារាបង្ហាញម៉ូដល្បីៗជាច្រើនប្រចាំកម្ពុជានិងបរទេស បានធ្វើឲ្យបរិយាកាសនៅក្នុងកម្មវិធីកាន់តែមានភាពសប្បាយរីករាយនិងជាទីចាប់អារម្មណ៍។
ជាក់ស្តែងបណ្តុំម៉ូដជាច្រើនបានទទួលការកោតសរសើរយ៉ាងខ្លាំងពីអ្នកចូលរួមក្នុងកម្មវិធី បង្ហាញនូវឆ្លៀតក្នុងឱកាសនោះដែរ លោក ម៉ែន សីហា ឬ Oliva Kong ជាអ្នករចនាម៉ូដរបស់ស្លាកយីហោ « Queen Victoria» នេះក៏បានបង្ហើបប្រាប់ Sabay ថា ៖ គម្រោងរៀបចំកម្មវិធីបង្ហាញម៉ូដរបស់ខ្លួនបន្ទាប់ពីកម្មវិធីមួយនេះចប់នឹងត្រៀម នៅឯសហរដ្ឋអាមេរិកនាពេលខាងមុខឆាប់ៗនេះនាចុងខែ តុលាផងដែរ។
នេះពិតជាឱកាសមួយដែលបង្ហាញពិភពលោកឲ្យបានដឹងថាកូនខ្មែរក៏អាចច្នៃម៉ូដសម្លៀកបំពាក់បានយ៉ាងស្រស់ស្អាតមិនចាញ់បរទេសនោះឡើយ។ ពិសេសលោកពិតជាសប្បាយចិត្តយ៉ាងខ្លាំងពីបណ្តាអ្នកឧបត្ថម្ភ ចូលរួមគាំទ្រស្នាដៃលោក និងភ្ញៀវកិត្តយសជាច្រើនពេញចិត្តនៅម៉ូដសម្លៀកបំពាក់លោក។ នេះជាជោគជ័យយ៉ាងធំរបស់លោកមួយផងដែរពីការគាំទ្រពីបងប្អូន៕
ទស្សនារូបភាពម៉ូដស្អាតៗខាងក្រោម៖
រូបភាពផ្តល់ដោយ៖ លោក ម៉ែន សីហា