• 2019-07-24 06:41:46
  • ជីវិតតារា

តារាល្បីផុស Instagram ម្ដងៗ អាចរកលុយច្រើនជាងអ្នកខ្លះខំរកមួយជីវិតទៅទៀត

  • 2019-07-24 06:41:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យ​ថ្មី​ប្រចាំ​ឆ្នាំ​ ២០១៩ របស់ HopperHQ.com បាន​បង្ហាញ​ថា​តារា​ទូរទស្សន៍ Kylie Jenner ជាប់​ជា​បុគ្គល​រក​ចំណូល​ពី​ការ​ជួល​ឲ្យ​​បង្ហោះ​លើ Instagram ​មួយ​លើកៗ​​បាន​ច្រើន​ជាង​គេ ហើយ​នេះ​ជា​ឆ្នាំ​ទីពីរ​ហើយ​ដែល​តារា​វ័យ ២១ ឆ្នាំ កាន់​កាប់​តំណែង​កំពូល​នេះ។

​Kylie បាន​យក​ឈ្នះ​តារា​ល្បីៗ​ផ្សេង​ទៀត​ដូច​ជា​ Beyoncé និង​ Taylor Swift ហើយ​អាច​ឈ្នះ​បង​​ស្រី​របស់​ខ្លួន Kim Kardashian ទៀត​ផង។ ខាង​ក្រោម​នេះ​ជា​តារា ១០ រូប​អាច​រក​ចំណូល​ពី​ការ​​ជួល​ឲ្យ​បង្ហោះ​លើ Instagram បាន​ច្រើន​ជាង​គេ ក្នុង​មួយ​លើក ៖

១. Kylie Jenner រក​បាន​ ១ ២៦៦ ០០០ ដុល្លារ (មាន Follower ចំនួន ១៤១ លាន​នាក់)

២. Ariana Grande រក​បាន​ ៩៦៦ ០០០ ដុល្លារ (មាន​ Follower ចំនួន ១៦០ លាន​នាក់)

៣. Cristiano Ronaldo រក​បាន​ ៩៧៥ ០០០ ដុល្លារ (មាន Follower ចំនួន ១៧៦ លាន​នាក់)

៤. Kim Kardashian រក​បាន​ ៩១០ ០០០ ដុល្លារ (មាន Follower ចំនួន​ ១៤៤ លាន​នាក់)

៥. Selena Gomez រក​បាន​ ៨៨៦ ០០០ ដុល្លារ (មាន​ Follower ចំនួន​ ១៥៣ លាន​នាក់)

៦. Dwayne Johnson រក​បាន​ ៨៨២ ០០០ ដុល្លារ (មាន Follower ចំនួន ១៥០ លាន​នាក់)

៧. Beyoncé Knowles រក​បាន​ ៧៨៥ ០០០ ដុល្លារ (មាន Follower ចំនួន​ ១៣០ ​លាន​នាក់)

៨. Taylor Swift រក​បាន​ ៧៤៨ ០០០ ដុល្លារ (មាន Follower ចំនួន ១១៩ លាន​នាក់)

៩. Neymar Jr. រក​បាន​ ៧២២ ០០០ ដុល្លារ (មាន Follower ចំនួន​ ១២៣ លាន​នាក់)

១០. Justin Bieber រក​បាន​ ៧២២ ០០០ ដុល្លារ (មាន​ Follower ចំនួន ១១៥ លាន​នាក់)​​

ចុចអាន៖

ប្រភព៖ Market Watch ប្រែ​សម្រួល៖ សុខហេង

មតិយោបល់