- 2019-07-30 02:10:09
- ជីវិតតារា
ឲ្យជឿថាត្រឹមជាមិត្តម៉េច បើ Shawn Mendes និង Camila Cabello ស្អិតល្មួតនៅសមុទ្របែបនេះ
- 2019-07-30 02:10:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឲ្យជឿថាត្រឹមជាមិត្តម៉េច បើ Shawn Mendes និង Camila Cabello ស្អិតល្មួតនៅសមុទ្របែបនេះ
ចន្លោះមិនឃើញ
Shawn Mendes និង Camila Cabello បានបញ្ជាក់ឲ្យគេឯងឃើញថាទំនាក់ទំនងអ្នកទាំងពីរគឺលើសពីទំនាក់ទំនងមិត្តភ័ក្ដិ នៅពេលដែលពួកគេបានថើបមាត់គ្នាពេលលេងទឹកនៅសមុទ្រ Miami Beach នាថ្ងៃ ២៩ កក្កដា។
តារាចម្រៀងវ័យក្មេងទាំងពីរ មិនទាន់បានបញ្ជាក់ពីទំនាក់ទំនងរបស់ខ្លួននោះទេ ប៉ុន្តែភាពស្អិតល្មួតរបស់អ្នកទាំងពីរនាពេលនេះ បានសបញ្ជាក់ច្បាស់ៗជាងពាក្យសម្ដីទៅទៀត។ គួរដឹងថាការបង្ហាញភាពផ្អែមល្ហែមនៅទីសាធារណៈបែបនេះមិនមែនជាលើកដំបូងរបស់ Shawn និង Camila នោះទេ។ ក្នុងខែកក្កដានេះ ច្រើនលើកមកហើយដែលអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាលឲ្យមហាជនបានឃើញ។
តារាប្រុសវ័យ ២០ ឆ្នាំ និងតារាស្រីវ័យ ២២ ឆ្នាំ ខាងលើនេះ បានបង្ហាញភាពស្និទ្ធស្នាលជារឿយៗក្រោយពីបានបញ្ចេញវីដេអូចម្រៀងថ្មីចំណងជើងថា “Señorita” កាលពីអំឡុងចុងខែមិថុនា និងក្រោយពី Camila ចែកផ្លូវគ្នាជាមួយមិត្តប្រុសផងដែរ៕
ចុចអាន៖