- 2019-08-23 00:31:00
- ជីវិតតារា
ប្រវត្តិស្នេហារបស់តារាសម្ដែង Peach Pachara និង Patricia Good មុនឈានដល់ផ្លូវបែកគ្នា
- 2019-08-23 00:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិស្នេហារបស់តារាសម្ដែង Peach Pachara និង Patricia Good មុនឈានដល់ផ្លូវបែកគ្នា
ចន្លោះមិនឃើញ
ដំណឹងបែកគ្នារបស់គូស្នេហ៍តារាសម្ដែងវ័យក្មេង Peach Pachara និង Patricia Good ត្រូវបានចែកចាយពេញបណ្ដាញអ៊ីនធឺណេតកាលពីថ្មីៗនេះ។
មុនឈានដល់ការចែកផ្លូវគ្នា តើប្រវត្តិស្នេហារបស់អ្នកទាំង ២ យ៉ាងណានោះ? ដូច្នេះ យើងមកអានទាំងអស់គ្នា៖
នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៧: តារាសម្ដែង Patricia Good បានប្ដូរគណនី Facebook របស់នាងពី នៅលីវ ទៅជា មានទំនាក់ទំនងស្នេហាជាមួយ Peach Pachara។
ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៧: តារាសម្ដែងប្រុសវ័យក្មេង Peach Pachara ក៏បានប្រាប់អ្នកសារព័ត៌មានថា លោកពិតជាទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងមែន។
ខែកញ្ញា ឆ្នាំ ២០១៨: គូស្នេហ៍វ័យក្មេងនេះ ក៏បានប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចសម្ភាសន៍ពី គម្រោងទៅសិក្សានៅក្រៅប្រទេសរបស់ពួកគេ។
ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៩: តារាប្រុសខ្ពស់ស្រឡះ បានចូលរួមនៅកម្មវិធីមួយហើយក៏បានសារភាពសារ ពួកគេពិតជាបានបែកគ្នាមែន។
នៅថ្ងៃទី ២២ ខែ សីហា ឆ្នា ២០១៩: តារាស្រីក្មេងស្អាត Patricia Good នាងក៏បានសារភាពថា នាងពិតជាបែកគ្នាជាមួយសង្សារនាងដូចគ្នា។ ហើយនាងបានប្រាប់អ្នកកាសែតថា ការបែកគ្នានេះគឺគ្មានអ្នកទី ៣ មកពាក់ព័ន្ធនោះទេ។
ស្នេហាអ្នកទាំង ២ នេះ បានឈានដល់ការចែកផ្លូវគ្នាបន្ទាប់ពីបានស្រឡាញ់គ្នាអស់រយៈពេល ២ ឆ្នាំ។