- 2019-08-29 07:15:47
- ស្ទីលតារា
ស្លៀករ៉ូបស្អាតៗដើរលើកម្រាលព្រំក្រហមលែងជាភាពទាក់ទាញទៀតហើយ
- 2019-08-29 07:15:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លៀករ៉ូបស្អាតៗដើរលើកម្រាលព្រំក្រហមលែងជាភាពទាក់ទាញទៀតហើយ
ចន្លោះមិនឃើញ
តារាអាមេរិក ២ រូបធ្វើឲ្យអ្នកគាំទ្រភ្ញាក់ខ្លួនគ្រប់គ្នា ជាមួយនឹងម៉ូតសម្លៀកបំពាក់ថ្មីរបស់ពួកគេ ដោយគេទាំងពីរនាក់បានយកសត្វពស់រស់មកដាក់លើខ្លួនផ្ទាល់តែម្ដង។
កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះមានកម្មវិធីប្រគល់ពានរង្វាន់ប្រចាំរបស់សហរដ្ឋអាមេរិកគឺ Video Music Awards ដែលមានការចូលរួមពីតារាលំដាប់កំពូលជាច្រើន Taylor Swift Shawn Mandes Camila និងតារាលំដាប់ជាច្រើនទៀត។
មុននឹងបើកកម្មវិធីប្រគល់ពានជូនតារាទាំងនោះ កម្មវិធីក៏មានការដើរលើកម្រាលព្រំក្រហម គេសង្កេតថា មានតារាស្រី ២ ដួងH.E.R និងGabriella Wilson aka ចម្លែកខុសគេជាមួយនឹងការដាក់សត្វពស់នៅរស់នៅលើខ្លួនដើម្បីលម្អ និងធ្វើឲ្យមានទាក់ទាញនៅក្នុងការដើរលើកម្រាលព្រំ៕