• 2019-09-09 03:03:32
  • ស្ទីលតារា

មោទកភាព ជំទាវ ទៀ សីហា បង្ហាញ​ម៉ូដ​ខ្មែរ​ច្នៃ​ពី​ផលិត​ផល​ខ្មែរ ស្នាដៃ​កូន​ខ្មែរ នៅ​មុខ​ប្រាសាទ​ខ្មែរ

  • 2019-09-09 03:03:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ជំទាវ ទាង អៀង ទៀ សីហា ភរិយា​របស់​ឯកឧត្ដម ទៀ សីហា អភិបាល​ខេត្ត​សៀមរាប ត្រូវ​បាន​ចាប់​អារម្មណ៍​ខ្លាំង​តាម​រយៈ​រូប​សម្ផស្ស​ដ៏​ស្រស់​ផូរផង់ រួម​ទាំង​កិរិយា​មារយាទ​ទន់​ភ្លន់​ថ្លៃ​ថ្នូរ។ ជាង​នេះ​ទៅ​ទៀត លោក​ជំទាវ​ក៏​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ថែម​ទៀត តាម​រយៈ​ចំណូល​ចិត្ត​ប្រើ​ប្រាស់​របស់​ច្នៃ​ពី​ធនធាន​ធម្មជាតិ​របស់​ខ្មែរ។

នៅ​មុន​នេះ​មិន​យូរ​ប៉ុន្មាន លោក​ជំទាវ ត្រូវ​បាន​គេ​កោត​សរសើរ ក្រោយ​ពី​គេ​ឃើញ​លោក​ជំទាវ​កាន់​កាបូប​ដៃ​ច្នៃ​ពី​កំប្លោក​ជំនួស​ឲ្យ​ការ​ប្រើ​ប្រាស់​កាបូប Brand មាន​តម្លៃ​ថ្លៃ​មក​ពី​បរទេស។ ឥឡូវ​នៅ​ថ្ងៃ​នេះ​ទៀត លោក​ជំទាវ​បាន​កាន់​កាបូប​ច្នៃ​ពី​កំប្លោក​នេះ​ទៅ​បង្ហាញ​ម៉ូដ​នៅ​មុខ​ប្រសាទ​ខ្មែរ​ថែម​ទៀត។ លោក​ជំទាវ​ឲ្យ​ដឹង​ថា កាបូប​នេះ គឺ​ច្នៃ​ដោយ​កូន​ខ្មែរ​សុទ្ធសាធ ដែល​លោក​ជំទាវ​ចង់​ផ្សព្វផ្សាយ​ពី​អ្វី​ទាំង​អស់​ដែល​ខ្មែរ​មាន។

"ខ្ញុំ​ក៏​ចង់​បង្ហាញ​ពី​រចនា​កាបូប​កំប្លោក​ដែល​ជា​ស្នាដៃ​ច្នៃ​ប្រឌិត​ឡើង​របស់​កូន​ខ្មែរ ជា​ពិសេស​គឺ​សំពត់​ហូល​សារបាប់(ចរបាប់)ដែល​ចង​ក្នុង​ទម្រង់​អប្សរា​ខ្មែរ​ជំនាន់​ដើម"។ លោក​ជំទាវ​បន្ថែម​ថា របស់​ខ្មែរ​ទាំង​នេះ បង​ប្អូន​អាច​រក​ឃើញ​នៅ​តាម​ប្រាសាទ​នានា ដូច​ជា​ប្រាសាទ​ព្រះ​ខ័ន ឬ​ក៏​ប្រាសាទ​ផ្សេង​ទៀត ដែល​គេ​ឃើញ​មាន​ឆ្លាក់​នៅ​តាម​ក្លោង​ទ្វារ​ចូល​នានា និង​នៅ​តាម​សសរ​តាម​ថែវ​ខាង​ក្នុង និង​នៅ​ជាន់​ខាង​លើ​ជា​ដើម។

ការ​បង្ហាញ​ម៉ូដ​ពី​ផលិត​ផល​ខ្មែរ​នេះ ជំទាវ ទៀ សីហា បាន​ជ្រើស​រើស​ទីតាំង​សម្រាប់​ការ​បង្ហាញ​តំបន់​ប្រាសាទ​ព្រះ​ខ័ន។ ប្រាសាទ​នេះ តាម​ការ​អះអាង​របស់​លោក​ជំទាវ​នៅ​ក្នុង​សំណេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន គឺ​ត្រូវ​បាន​កសាង​ឡើង​នៅ គ.ស ១១៩១ ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧។ គោល​បំណង គឺ​ដើម្បី​ឧទ្ទិស​ថ្វាយ ព្រះពោធិសត្វ​លោកេស្វរៈ ក្នុង​រចនាបថ​បាយ័ន។

តោះ...ឥឡូវ​ទស្សនា ដើម្បី​លើក​ទឹក​ចិត្ត​លោក​ជំទាវ​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី