• 2019-09-11 03:04:08
  • ជីវិតតារា

Song Hye Kyo រង​ការ​រិះ​គន់​យ៉ាងចាស់ដៃពី​អ្នក​គាំទ្រ​ ដោយ​សារការ​​តែង​ខ្លួន

  • 2019-09-11 03:04:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វ​ថ្ងៃ​នេះ តារា​សម្ដែង​លំដាប់​ជាតិ​របស់​កូរ៉េ Song Hye Kyo មើល​ទៅ​ហាក់​ដូច​ជា​ កំពុង​តែ​រស់​នៅ​ជីវិត​ជា​ខ្លួន​ឯង បន្ទាប់​ពី​ការ​លែង​លះ​ដាច់​ស្រឡះ​ជាមួយ​នឹង​អតីត​ប្ដី​ Song Joong Ki។

បើ​ទោះ​បី​ជា​មាន​មតិ​ពី​សំណាក់​អ្នក​គាំ​ទ្រ ថា​តួឯក​ស្រី​ម្នាក់​នេះ​មានសម្រស់​ស្រស់​ស្អាត​ក៏​ដោយ​ ប៉ុន្តែ​មតិរិះគន់​ជា​ច្រើន​ក៏​មាន​ដូច​គ្នា​ដែរ។

អ្នកគាំទ្រ​បាន​រិះ​គន់​ថា នាងពិត​ជា​ប្លែក​មែន​ទែន​ក្រោយ​ពី​បាន​លែង​លះ ហើយ​មតិ​មួយ​ចំនួន​ទៀត​បាន​និយាយ​ថា គេ​មិន​ចូល​ចិត្ត​តារា​ស្រី​រូប​នេះទេ។ អ្នក​ខ្លះ​ក៏​ថា នាង​មើល​ទៅ​ដូច​ស្ត្រី​ស្ថិត​នៅ​វ័យ​កណ្ដាល ហើយ​សម្រស់​កាន់​តែ​អន់​ថយ​ទៅៗ ខណៈដែល​ Song Joong Ki មើល​ទៅ​នៅ​ក្មេង​ដដែល​។

កាល​ពី​ថ្មី​ៗ​កន្លង​ទៅ​នេះ តួ​ឯក​ស្រី​ក្នុង​រឿង «បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍​» បាន​ចូល​រួម​កម្ម​វិធី Ralph Lauren's Fall 2019 ​នៅ​ទី​ក្រុង​ New York ជាមួយ​នឹង​ឈុត​ពណ៌​ស​ ទើប​នាង​រង​ការ​រិះ​គន់បែប​នេះ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទថ្មី