• 2019-09-11 02:52:34
  • ជីវិតតារា

ចាស់ ក៏ចាស់ទៅ សំខាន់ ចៀវៃ សម្រេចចូល​រៀនវិញ​បំពេញ​ក្ដីសុបិន

  • 2019-09-11 02:52:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​មាន​ពាក្យ​ថា​ «ចាស់ពេក» ទេ​សម្រាប់​ការ​ចាយ​ពេល​វេលា​ដើម្បី​សិក្សា។ ដូច​តារា​តៃវ៉ាន់​ Ruby Lin ស្រាប់​ មក​ទល់​ពេល​នេះ​មាន​អាយុ ៤៣ឆ្នាំ​ទៅ​ហើយ​ក្ដី ប៉ុន្តែ​នាង​នឹង​វិល​ចូល​ថ្នាក់​រៀន​ជាថ្មី។

តារា​សម្ដែង​​ Ruby Lin បាន​ដក​ខ្លួន​បន្តិច​ពី​សិល្បៈ​ តាំង​ពី​សម្រាល​កូន​រួច កាល​ពី​ខែមករា ឆ្នាំ ២០១៧ ដោយសារ​នាង​ចង់​ទុក​ពេល​មើល​ថែកូនតូច​របស់​ខ្លួន​ឲ្យ​បាន​ល្អ។ ពេល​នេះ​កូន​របស់​នាង​ក៏​ធំ​ច្រើន​ដែរ ដូចនេះ​ដល់​ពេល​នាង​សម្រេច​ក្ដី​សុបិនរបស់​ខ្លួន​ហើយ គឺ​ចាប់​ផ្ដើម​ចូល​រៀន​ថ្នាក់​អនុបណ្ឌិត។

Ruby ដែល​គ្រប់គ្នា​ហៅ​ «ចៀវៃ» បាន​បង្ហើប​លើ​បណ្ដាញ​ផ្សព្វផ្សាយ​ថា​ ខ្លួន​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ចូល​រៀន​ថ្នាក់​អនុបណ្ឌិត​ សម្រាប់​មុខជំនាញ​គ្រប់គ្រង​ទីផ្សារ​នៅ​សាកលវិទ្យាល័យ​ Shih Hsin ជា​ស្ថាពរ​ហើយ។ ជាមួយ​គ្នា​នោះ​ អ្នក​ម្ដាយ​កូន​១រូបនេះ​ ក៏​ថែម​ទាំង​បាន​បង្ហាញ​កាតសិស្ស​របស់​ខ្លួន​ទៀត​ផង។

ក្នុង​ Post នោះ​ដែរ​ នាង​បាន​សរសេរ​ថា៖ «នាង​មិន​អាច​លើក​យក​ពាក្យ​ថា​ "រវល់" មក​ធ្វើ​ជា​លេស​មិន​អាច​ចូលរៀន​ទៀត​ទេ ខ្ញុំ​ចង់​បំពេញ​បំណង​ធ្វើ​ជា​សិស្ស​ម្នាក់​ និង​ចង់​ឲ្យ​ខ្លួន​ឯង​បាន​ទទួល​ដឹង​អ្វី​ថ្មី​មក​អភិវឌ្ឍ​ចំណេះ​ដឹង​ឲ្យ​បាន​ច្រើនទៀត។ កាន់​តែ​រវល់​ ខ្ញុំ​កាន់​តែ​សប្បាយចិត្ត។ ឥលូវ​ខ្ញុំ​ថែម​ទាំង​ទិញ​សំបុត្រ​បាន​គេ​ Discount ទៀត​ពេល​​ទៅ​មើល​កុន​ ព្រោះ​ជា​សិស្ស។ ម្ដាយ​​កំពុង​ក្រេប​យក​ចំណេះ​បន្ថែម​សម្រាប់​របស់​ម្ដាយ​ និង​ក៏​សម្រាប់​កូនដែរ។ សង្ឃឹម​ថាខ្ញុំ​អាច​បញ្ចប់​ការសិក្សា​ដោយ​​រលូន​បំផុត»។

Ruby បាន​រៀប​ការ​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ជាមួយ​មិត្តជិតស្និទ្ធ​ ដែលជា​​តារា​សម្ដែង​ល្បី​ Wallace Huo កាល​ពី​ឆ្នាំ ២០១៦ និង​មានកូន​ជាមួយ​គ្នា​នៅ​ឆ្នាំ ២០១៧។ ពេល​នេះ​គ្រួសារ​តូច​នេះ​កំពុង​​រស់នៅ​ជាមួយ​គ្នា​យ៉ាង​សាមញ្ញ​ និង​មាន​ក្ដី​សុខ​បំផុត៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់