• 2019-09-17 02:36:16
  • ស្ទីលតារា

ធ្លាប់​តែ​សិចស៊ី​បញ្ចេញ​គល់​សុដន់ ឥឡូវ រ៉ូស ប្រែ​ហើយ!

  • 2019-09-17 02:36:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​និយម​ថត​រូប​សិចស៊ី ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស កន្លង​មក​ធ្លាប់​តែ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​តាម​រយៈ​រូប​ភាព​សិល្បៈ​បញ្ចេញ​គល់​សុដន់។ ស្រាប់​តែ​ឥឡូវ​នេះ បាន​សម្រេច​ផ្លាស់​ប្ដូរ​មក​បែប​ប្រពៃណី​ម្ដង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ថ្មី។

ចំពោះ​ការ​ផ្លាស់​ប្ដូរ​នេះ សាមី​ខ្លួន​បាន​អះអាង​ថា គឺ​ជា​សិល្បៈ​ដូច​គ្នា ក្នុង​ពេល​ដែល​នាង​គឺ​ជា​តារា​សិល្បៈ គួរ​តែ​មាន​សិល្បៈ​ច្រើន​ទម្រង់។ ហេតុផល​ផ្សេង​ទៀត តារា​ស្រី​កើត​នៅ​ភ្នំ​ពេញ​រូប​នេះ បញ្ជាក់​ថា នាង​ចង់​ឲ្យ​ប្រិយមិត្ត​ប្លែក​ភ្នែក ចម្លែក​អារម្មណ៍​ម្ដង។ ម្យ៉ាង​ក៏​ផ្សំ​នឹង​កាលៈទេសៈ​ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី បាន និង​កំពុង​រីករាយ​នឹង​ការ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ទៅ​សាច់​ញាតិ​ដែល​ចែក​ឋាន ក្នុង​វេលា​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​ដែរ។

“គឺ​ថា​ចង់​ឲ្យ​ប្លែក​បន្តិច កុំ​ឲ្យ​គេ​ថា យើង​បាន​តែ​សិច​ស៊ី​ពេក​ណា​បង ម្យ៉ាង​ចំ​រដូវ​បុណ្យ​ភ្ជុំ​របស់​យើង​ផង ខ្ញុំ​គិត​ថា​វា​សាកសម​នឹង​កាលៈទេសៈ​នេះ។ រ៉ូស ថ្លែង។ យ៉ាង​ណា នាង​ថា ក៏​មិន​ចោល​សិល្បៈ​បែប​សិច​ស៊ី​ដែរ ព្រោះ​ថា សិច​ស៊ី​ក៏​ជា​សិល្បៈ​ដែរ គ្រាន់​តែ​នាង​នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណា ឲ្យ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ដែល​បង​ប្អូន​ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​នាង​ទទួល​យក​បាន។

ហាស់ វីរ៉ា​ស្រី​រ័ត្ន ហៅ​រ៉ូស នាង​មាន​វ័យ ២៥​ឆ្នាំ និង​ទើប​តែ​បាន​ចូល​ប្រឡូក​សិល្បៈ​ប្រមាណ​១​ឆ្នាំ​ប៉ុណ្ណោះ។ ប៉ុន្តែ​នាង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន ពិសេស​តាម​រយៈ​រូប​សិល្បៈ​សិច​ស៊ី​របស់​នាង​នោះ​ឯង។ ថ្មី​ៗ​នេះ នាង​ទើប​បាន​ចូល​រួម​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​របស់​ទូរទស្សន៍​អប្សរា​រឿង "ភរិយា​ឈ្លើយ​ស្នេហ៍"។ ទន្ទឹម​នឹង​ការ​ចាប់​អារម្មណ៍ ក៏​ដូច​ជា​ការងារ​សិល្បៈ​កាន់​តែ​ដំណើរ​ការ​ល្អ ស្រាប់​តែ​មាន​ព័ត៌មាន​ថា នាង​មាន​បុរស​អ្នក​មាន​ម្នាក់ ជួយ​ឧបត្ថម្ភ និង​ចិញ្ចឹម​ធ្វើ​ជា​ស្រី​កំណាន់។

ប៉ុន្តែ​ត្រូវ​សាមី​ខ្លួន បាន​ចេញ​មុខ​បដិសេធ​ នាង​ថា គ្មាន​បុរស​អ្នក​មាន​ណា ជួយ​នាង​ពី​ក្រោយ​ខ្នង​អី​នោះ​ទេ អ្វី​ដែល​លេច​លឺ គ្រាន់​ជា​ព័ត៌មាន​ប្រឌិត ព័ត៌មាន​គ្មាន​មូលដ្ឋាន ដែល​សិល្ប​ការិនី​ភាគ​ច្រើន រមែង​ជួប​ប្រទះ​ដោយ​ចៀស​មិន​ផុត។ រ៉ូស បន្ត​ថា សព្វថ្ងៃ​នាង​ប្រឹង​រស់​ដោយ​ខ្លួន​ឯង​ទាំង​លំបាក ក្នុង​ពេល​ដែល​នាង គឺ​ជា​អ្នក​រ៉ាប់រង​លើ​ជីវភាព​គ្រួសារ​ទាំង​មូល​ផង។ យ៉ាង​នេះ​ក្ដី នាង​ទទួល​ស្គាល់​ថា មាន​បុរស​អ្នក​មាន​បុរស​ជា​ច្រើន​មែន​ដែល​ព្យាយាម​ទាក់​ទង​នាង។

បុរស​ទាំង​នោះ នាង​មិន​ដឹង​ថា​មក​ពី​ប្រភព​ណា​ខ្លះ​ទេ។ តែ​យ៉ាង​ណា នាង​មិន​ទាន់​បើក​ភ្លើង​ខៀវ​ណា​មួយ​ទេ៕

អត្ថបទ៖ ទារិកា

មតិយោបល់