- 2019-09-18 07:00:00
- ជីវិតតារា
តារាកូរ៉េល្បីៗទាំង ៨ នាក់នេះពីមុនសុទ្ធតែជាអត្តពលិក
- 2019-09-18 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាកូរ៉េល្បីៗទាំង ៨ នាក់នេះពីមុនសុទ្ធតែជាអត្តពលិក
ចន្លោះមិនឃើញ
បើទោះបី តារាទាំង ៨ នាក់នេះត្រូវបានអ្នកគាំទ្រស្គាល់ថាជា អ្នកសិល្បៈក៏ដោយ ប៉ុន្តែ អ្នកគាំទ្រទាំងនោះមិនដឹងថា តារាទាំងនោះចេញពីវិស័យកីឡានោះទេ។ ខាងក្រោមនេះគឺតារាល្បីៗទាំង ៨ រូបដែលពីមុនគឺជាអ្នកហាត់កីឡា៖
១. Kim Yohan
Kim Yohan ធ្លាប់ជាអ្នកហាត់តៃខ្វាន់ដូ ដោយសារតែឪពុករបស់លោកជាគ្រូបង្ហាត់ផ្ទាល់។ Yohan ក៏ធ្លាប់ឈ្នះពានរង្វាន់ យុវជនជាតិ រហូតដល់ទៅ ២ ដង ហើយក៏បានចូលសាកលវិទ្យាល័យផ្នែកជំនាញតៃខ្វាន់ដូរទៀតផង។
២. Park Bo Geum
តួឯកប្រុសក្នុងរឿង «Love in the Moonlight» ធ្លាប់ជាអ្នកជំនាញផ្នែកហែលទឹកកាលពីក្មេង ប៉ុន្តែក៏បានបោះបង់ចោលនៅអាយុ ១៥ ឆ្នាំ។
៣. Yoon Doojoon
សមាជិក B2ST ពីមុនកីឡាបាល់ទាត់ នៅពេលដែលតារារូបនេះនៅថ្នាក់អនុវិទ្យាល័យ។
៤. Song Hye Kyo
តារាលំដាប់កំពូលរបស់កូរ៉េ Song Hye Kyo អ្នកហាត់រាំជិះស្គីលើទឹកកក កាលពីនាងនៅថ្នាក់អនុវិទ្យាល័យ។
៥. Key
Key សមាជិក SHINee ធ្លាប់ជាអ្នកជិះស្គីលើទឹក ហើយក៏ធ្លាប់ជាអ្នកតំណាងឲ្យទីក្រុង Daegu។ Key បានឈ្នះរង្វាន់ជាច្រើនគូរសមពីកម្មវិធីរបស់ជាតិ។
**៦. So Ji Sub **
មិនខុសពី Park Bo Geum តារាសម្ដែង So Ji Sub ក៏ធ្លាប់ជាអ្នកហាត់ជំនាញហែលទឹកកាលពីថ្នាក់វិទ្យាល័យផងដែរ។ តារាសម្ដែងល្បីរូបនេះបានឈ្នះមេដាយមាសជាក្រុមជម្រើសជាតិ និងបានឈ្នះមេដាយសំរិទ្ធចំនួន ២ តែម្នាក់ឯង។
៧. Yoon Hyun Min
តារាសម្ដែង Yoon Hyun Min ធ្លាប់ជាកីឡាករបាល់បោះរបស់ Hanhwa Eagles កាលពីឆ្នាំ ២០០៤។
៨. Song Joong Ki
តួឯកប្រុសរឿង «Descendants of the Sun» ជាអ្នកជិះស្គីស្រដៀងនឹងអតីតភរិយាដែរ ខុសត្រង់ថាកីឡាផ្នែកនេះកីឡាករត្រូវជិះស្គីប្រណាំងគ្នា។ Song Joong Ki ចំណាយពេល ១០ ឆ្នាំជាមួយកីឡានេះនៅ Daejeonប៉ុន្តែ Joong Ki បានបោះបង់ចោលអាជីពនេះដោយសារមានបញ្ហាជង្គង់៕