- 2019-09-23 04:55:00
- ស្ទីលតារា
អាថ៌កំបាំង៤យ៉ាង ក្រុម BLACK PINK ថែរាងនិងចង្កេះឲ្យស្រឡូនស្អាត
- 2019-09-23 04:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំង៤យ៉ាង ក្រុម BLACK PINK ថែរាងនិងចង្កេះឲ្យស្រឡូនស្អាត
ចន្លោះមិនឃើញ
ប្រសិនបើជាអ្នកគាំទ្រតារាកូរ៉េ តួយ៉ាងដូចជាក្រុម BLACKPINK អ្នកប្រាកដជាស្គាល់ច្បាស់ណាស់ថា Idol អ្នកពិតមានសម្រស់ស្រស់ទាក់ទាញខ្លាំង ជាពិសេស ពួកគេពិតជាមានរាងស្អាតណាស់ ស្លៀកពាក់អ្វីក៏សមដែរ។ អីច៊ឹង មកដឹងទាំងអស់គ្នា ថាក្រុម BLACKPINK មានអាថកំបាំងអ្វីខ្លះ ដើម្បីថែរក្សារាងឲ្យបានស្អាតបែបនេះ៖
១. Jenny តែងហាត់Yoga និង Pilates
រាល់ពេលទំនេរ Jenny តែងតែហាត់ Yoga និង Pilates ជាប្រចាំ។ ដោយសារតែ Jenny មានសមត្ថភាពហាត់ Yoga និង Pilates បានល្អបែបនេះហើយ ទើបធ្វើឲ្យនាងមានរាងស្រឡូនគូរឲ្យស្រលាញ់ ជាពិសេសរាល់ការសំដែង ការរាំច្រៀងម្ដងៗ ពិតជាមានភាពអស្ចារ្យណាស់។
២. Rose ហាត់ Pilates
ជាមួយនឹងចង្កេះដ៏ស្អាតរបស់ Rose មានមនុស្សស្រីមិនតិចទេដែលចង់បានរាងស្អាតបែបនេះ។ នាងពិតជាមានទេព្យកោសល្យហាត់ Pilates បានល្អខ្លាំងណាស់។ នាងតែងតែចំណាយពេលហាត់ Pilates ២ថ្ងៃ ១ដង ហើយប្រហែលជា ៣ថ្ងៃសម្រាប់ការហាត់ប្រាណ។
Rose តែងតែហាត់ Pilates ជាមួយនឹងឧបករណ៍ពិសេសៗដើម្បីជួយរក្សាសាច់ដុំនិងរាងកាយកាន់តែរឹងមាំ។ លើសពីនេះទៀត ការហាត់ Pilates ជួយដុតរំលាយអាហារក្នុងរាងកាយដែលធ្វើឲ្យក្បាលពោះរាបស្មើយ៉ាងមានប្រសិទ្ធិភាព។
៣. Lisa តែងតែហាត់កីឡាប្រដាល់និងការរាំ
Lisa ចូលចិត្តហាត់រៀនក្បាច់រាំដែលពិបាកៗ ដែលជួយឲ្យរាងកាយនាងមានភាពបត់បែនបានយ៉ាងរហ័ស ហើយក៏ធ្វើឲ្យការរំលាយអាហាររាងកាយនាងក៏មានប្រសិទ្ធិភាព។ ឥទ្ធិពលនៃការហាត់រាំពិបាកៗទាំងនោះ ជួយធ្វើឲ្យការដុតបំផ្លាញជាតិខ្លាញ់រាងកាយបានយ៉ាងល្អ និងធ្វើឲ្យនាងមានចង្កេះយ៉ាងស្រស់ស្អាត។
បន្ថែមពីការរាំ នាងចូលចិត្តហាត់កីឡាប្រដាល់។ គ្រប់ពេលទំនេរពីការរាំ នាងតែងតែទៅហាត់ប្រដាល់ជាប្រចាំ ដើម្បីជួយឲ្យសុខភាពរាងកាយនាងកាន់តែមានភាពរឹងមាំ។
៤. Jisoo តែងតែហាត់ Yoga
Jisoo តែងតែហាត់ Yoga ដូចJenny ជាប្រចាំដែរ។ ក្រៅពីនេះ គឺការហាត់រាំជាមួយក្រុមរបស់ខ្លួន ដែលជួយធ្វើឲ្យរាងកាយនាងមានសុខភាពល្អនិងមានរាងដ៏គួរឲ្យភាពទាក់ទាញ។
ចុចអានបន្ត៖
មកមើលពីទេពកោសល្យ និងសម្រស់ជំទាវទី១ អាមេរិក និងកូរ៉េខាងជើង