- 2019-09-25 02:54:05
- ស្ទីលតារា
មកមើលក្រុមចម្រៀងប្រុសឡើងសម្ដែងបទចម្រៀងរបស់ក្រុមចម្រៀងស្រីវិញម្ដង
- 2019-09-25 02:54:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលក្រុមចម្រៀងប្រុសឡើងសម្ដែងបទចម្រៀងរបស់ក្រុមចម្រៀងស្រីវិញម្ដង
ចន្លោះមិនឃើញ
អ្នកគាំទ្រពិតជាមានអារម្មណ៍ថាប្លែក ដោយសារតែក្រុមតារាចម្រៀងប្រុសបែរជាមកច្រៀងរាំបទរបស់ក្រុមតារាចម្រៀងស្រី ព្រោះបទរបស់ក្រុមចម្រៀងប្រុសស្រីទាំងនោះ វាពិតជាមានសភាពខុសគ្នាខ្លាំង។ ភាគច្រើនបទរបស់តារាចម្រៀងនារីមានភាពស្រទន់ជាង និងគួរឲ្យស្រឡាញ់ ខណៈដែរ តារាប្រុសមានបទបែបខ្លាំងជាង។
ខាងក្រោមនេះ គឺជាតារាប្រុស ដែលបានច្រៀងរាំត្រាប់តាមបទចម្រៀងរបស់ក្រុមតារាចម្រៀងស្រីបានយ៉ាងល្អ៖
១. Stray Kids
Stray Kids ក៏ស្ថិតនៅក្រោមផលិតកម្មតែមួយជាមួយ TWICE ផងដែរ។ Stray Kids បានច្រៀងរាំត្រាប់តាមបទ «Fancy» របស់ TWICE។
លើសពីនេះទៀតនោះ Stray Kids ក៏បានច្រៀងនិងរាំបទរបស់ BLACKPINK គឺបទ «As If It’s Your Last» ផងដែរ។
២. A.C.E
A.C.E បានច្រៀងបទ «Stay» របស់ BLACKPINK មុនពេលពួកគេ Debut ជាតារាចម្រៀង។
៣. Wanna One
ក្រុមចម្រៀង Wanna One ស្ថិតក្រោមផលិតយក្ស YG ដូចគ្នានឹង BLACKPINK ហើយក៏បានច្រៀងបទ «Whistle» របស់ BLACKPINK ផងដែរ។
៤. Samuel, MXM, The Boyz និង Stray Kids
ក្រុមចម្រៀងប្រុសទាំង ៣ ក្រុមនេះ បានចាប់ដៃសហការណ៍គ្នាជាមួយនឹងតារាចម្រៀងទោល Samuel បានសម្ដែងបទល្បី «Bboom BBoom» របស់ MOMOLAND។
៥. BTOB
ក្រុមនេះបានឡើងសម្ដែងបទ «You’re the Best» របស់ MAMAMOO។
៦. UP10TION
UP10TION បានសម្ដែងបទរបស់ SONAMOO គឺបទ «I Like U Too Much»។
៧. The Boyz
ក្រុមចម្រៀងវ័យក្មេងបានសម្ដែងបទ«The Boys» របស់ Girls’ Generation និងបទ «Cheer Up» របស់ TWICE។
៨. GOT7
កាលពីឆ្នាំ ២០១៤ GOT7 បានសម្ដែងបទ «Mr. Chu» របស់ Apink នៅលើឆាកតន្ត្រីរបស់កម្មវិធី Music Bank។
៩. SEVENTEEN
SEVENTEEN បានសម្ដែងជាឈុតខ្លីៗនៃបទ «Lion Heart» របស់ Girls’ Generation និងបទ «Ice Cream Cake» របស់ Red Velvet ព្រមទាំងបទ «Rough» របស់ GFRIEND។
១០. DAY6
DAY6 ក៏ស្ថិតនៅក្រោមដំបូលតែមួយជាមួយនឹង TWICE ដូច Stray Kids ដែរ ហើយពួកគេបានយកបទរបស់ TWICE រហូតដល់ទៅ ៣ បទដូចជា៖ បទ «TT» « KNOCK KNOCK» និង «SIGNAL»។