- 2019-10-16 02:20:59
- ជីវិតតារា
តោះ! មកដឹងថា តើ Antoine Pinto និយាយអ្វីខ្លះពី Baifern?
- 2019-10-16 02:20:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មកដឹងថា តើ Antoine Pinto និយាយអ្វីខ្លះពី Baifern?
ចន្លោះមិនឃើញ
កាលពីថ្មីៗនេះមានការលេចឡើងថា តារាសម្ដែង Antoine Pinto មានចិត្តនិងចង់ញ៉ែតារាសម្ដែងស្រីល្បី Baifern Pimchanok។ Antoine Pinto ក៏បានបើកជាការសួរសំណួរ ដើម្បីឲ្យអ្នកគាំទ្រសួរនូវសំណួរផ្សេងៗតាមរយៈគណនី Instagram របស់លោកផ្ទាល់។ អ្នកគាំទ្រក៏បានសួរថា តើលោកពិតជាចង់ញ៉ែតារាសម្ដែង Baifern មែនឬទេ?
តារាសម្ដែងនិងពិធីករ លោក Antoine ក៏ឆ្លើយទៅកាន់អ្នកគាំទ្រថា លោកគ្រាន់អ្នកគាំទ្ររបស់ Baifern ប៉ុណ្ណោះ ហើយលោកក៏ comment លើរូបរបស់តារាសម្ដែងស្រី Baifern ដោយសារលោកកោតសរសើរទៅលើរូបនាង។
យ៉ាងណាមិញ កីឡាករប្រដាល់ Antoine សព្វថ្ងៃនេះគឺនៅលីវ ព្រោះលោកបានបែកគ្នាជាមួយនឹងតារាសម្ដែងស្រីឈ្មោះ Chippy Sirin។
ជាមួយគ្នានេះដែរ Baifern ក៏បានសារភាពថា ខ្លួនក៏មិនទាន់មានអ្នកពិសេសណាមួយក្នុងបេះដូងគេផងដែរ។