- 2019-10-16 02:56:21
- ជីវិតតារា
មុន Sulli ធ្វើអត្តឃាត នាងក៏ធ្លាប់ស្នើឲ្យ SM ចាត់វិធានការលើជននិយាយព្យាបាទនាងដែរ
- 2019-10-16 02:56:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុន Sulli ធ្វើអត្តឃាត នាងក៏ធ្លាប់ស្នើឲ្យ SM ចាត់វិធានការលើជននិយាយព្យាបាទនាងដែរ
ចន្លោះមិនឃើញ
Sulli ត្រូវបានរាយការណ៍ថា នាងក៏ធ្លាប់ស្នើសុំឲ្យផលិតកម្ម SM ចាត់វិធានការទៅលើជនដែលបញ្ចេញមតិអវិជ្ជមានតាមប្រព័ន្ធអ៊ីនធឺណេតកាលពីនាងនៅមានជីវិត។
កិច្ចសម្ភាសជាមួយនឹង Busan Report កាលពីម្សិលមិញនេះ អ្នកនាំពាក្យនៅក្នុងរង្វង់សិល្បៈ បានទម្លាយថា Sulli បានទទួលរងការឈឺចាប់ដោយសារ ពាក្យពេចន៍ប្រមាថមើលងាយនាងជាច្រើនកន្លងមកហើយ។
អ្នកនាំពាក្យបន្តថា អតីតសមាជិកក្រុម F(x) រូបនេះបានឆ្លងកាត់រឿងរ៉ាវជាច្រើនដែលទាក់ទងទៅការបញ្ចេញមតិអវិជ្ជមានពីជនទាំងនោះ។ នាងតែងតែស្នើសុំឲ្យខាងផលិតកម្មមានវិធានការ ដើម្បីចាត់ការទៅលើជនអគតិលើប្រព័ន្ធអ៊ីនធឺណេតទាំងនោះ។
នាងបានសុំឲ្យមានការធ្វើសកម្មភាពនេះតាមរយៈអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់នាង។ ខណៈនោះដែរ ខាងផលិតកម្មយក្ស SM ក៏បានប្រកាសថា ពួកគេនឹងចាត់វិធាន ដើម្បីប្រឆាំងទៅលើជនទាំងនោះកាលពីឆ្នាំ ២០១៨ ហើយខាងផលិតកម្មក៏បានបង្ហាញថា អាសយដ្ឋានរបស់ជនដែលបញ្ចេញមតិក្នុងអ៊ីនធឺណេតទាំងនោះ ពួកគេបានចុះឈ្មោះនៅក្រៅប្រទេសកូរ៉េ។
ការចុះឈ្មោះនៅក្រៅប្រទេសបែបនេះ វាពិតជាមានផលវិបាកក្នុងការស្វែងរកជនទាំងនោះ ហើយគណនីរបស់ពួកគេបានបង្កើតឡើងសម្រាប់រយៈពេលខ្លីតែប៉ុណ្ណោះ ដើម្បីចូលទៅ comment ហើយក៏លុបចោលវិញ។
អ្នកនាំពាក្យក្នុងរង្វង់សិល្បៈនោះផងដែរ ក៏បានបន្ថែមថា ប្រព័ន្ធគ្រប់គ្រងរបស់ផលិតកម្មត្រូវតែមានការកែប្រែ ដូចនេះផលិតកម្មអាចនឹងផ្តោតទៅលើតារាដែលមិនសូវមានប្រជាប្រិយដូចគ្នា។
គួរបញ្ជាក់ផងដែរថា តារាសម្ដែងស្រីវ័យ ២៥ ឆ្នាំ Sulli បានធ្វើអត្តឃាតកាលពីថ្ងៃទី ១៤ ខែតុលាកន្លងទៅ វេលាម៉ោង ៣ និង២០នាទីរសៀល ម៉ោងនៅកូរ៉េ៕