• 2020-02-10 02:39:12
  • ជីវិតតារា

កុល​  ដាវី​  ត្រៀម​​​កាដូ​ពិសេស​មួយ​ជូន​ស្វាមី​ក្នុង​ថ្ងៃបុណ្យ​​​ ​នៃក្ដីស្រឡាញ់

  • 2020-02-10 02:39:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​​​សម្ដែងអ្នក​នាង កុល ដាវី ត្រៀម​​​ចិត្ដ​​​ទទួល​​​ផ្កា​​​កុលាប​​​ចំនួន​​៧​​ទង​​​ពី​​​ស្វាមី​​​ក្នុង​​​ថ្ងៃ​​​បុណ្យ​​ ​នៃ​​​ក្ដី​ស្រឡាញ់ ហើយ​​​ក៏​​​ត្រៀម​​​កាដូជូន​​​ស្វាមី​​​វិញ​​​ដែរ​។ នោះ​​​គឺ​​​ប្រាប់​​​ពី​​​បំណង​​​ នៃ​​​ការ​​​ចង់​​​មាន​​​បុត្រ​​​របស់​​​ស្វាមី​​​នៅ​​​ក្នុង​​​ឆ្នាំ​​២០២០ នេះ​។​

អ្នក​នាង កុល ដាវី និយាយថា នាង​នឹង​​ទៅ​អ៊ុត​​​មើល​​​កូន ឬ​​​ទៅ​​​ឲ្យ​​​គ្រូ​​​ពេទ្យ​​​ពិ​និត្យ​​​ថា​​​តើ​​​អ្នកស្រី​​​មាន​​​បុត្រ ឬ​​​នៅ​​ឲ្យ​​​បាន​​​មុន​​​ថ្ងៃ​​​ទី​​១៤ ខែ​​​កុម្ភៈ​​​ដែល​​​ជា​​​ថ្ងៃបុណ្យ​​​នៃ​​​ក្ដី​​​ស្រឡាញ់​។ ដាវី ​បញ្ជាក់​​​ថា បើ​​​ទោះ​​​បី​​​ជា​​​ការងារ​​​សិល្បៈ​​​មមាញឹក​​​យ៉ាង​​​ណា​​ក៏​ដោយក៏​​​គ្រួសារ​​​អ្នកស្រី​​​មិន​​​ដែល​​​ភ្លេច​​​​ការ​​​បង្កើត​​​ភាព​​​សប្បាយ​​​រីករាយ និង​​​​សុភម​ង្គ​ល​​​ក្នុង​​​គ្រួសារ​​​ដែរ​។​

តារា​ស្រី​ថ្លែង​ថា ៖ " រយៈ​​​ពេល​​៧​​ឆ្នាំ​​​ហើយ​​​ដែល​​​យើង​​​បាន​​​ចាប់ដៃ​​​គ្នា ហើយ​​​រៀងរាល់​​​ឆ្នាំ​​​ក្នុង​​​ថ្ងៃ​​​បុណ្យ​​​នៃ​​​ក្ដី​ស្រឡាញ់ គឺ​​​គាត់​​​យក​​​ផ្កា​​​កុលាប​​​ជា​​​តំណាង​​​នៃ​​​ចំណង​​​ស្នេហ៍​។ ដូច្នេះ​​​ឆ្នាំ​​​នេះ​​​ខ្ញុំ​​​ត្រូវ​​​ទទួល​​​ផ្កា​ចំនួន៧​ទង ហើយ​​​ខ្ញុំ​​​ក៏​​​នឹង​​​មាន​​​កាដូ​ជូន​​​គាត់​​​វិញ​​​ដែរ​ ក្នុងថ្ងៃដែលគាត់ជូនផ្កាមកខ្ញុំ"​។​

​តារា​សម្ដែង​​​រូប​ស្រស់​​​សោភា កុល ដាវី បាន​​​រៀប​អាពាហ៍ពិពាហ៍​​​ជាមួយ​​​លោក សុខ រក្សា កាល​​​ពី​​​ថ្ងៃ​​​ទី​៨ ខែ​​​មីនា ឆ្នាំ​​២០១៩​។ ប៉ុន្ដែ​​​ពួកគេ​​​មិន​​​ទាន់​​​មាន​​​បុត្រ​​​ជា​​​ចំណង​​​ដៃ​​​នៅ​​​ឡើយ​​​ទេ ទើប​​​មក​​​ដល់​​​ឆ្នាំ​​២០២០ នេះ ស្វាមី​​​អ្នកស្រី គឺ​​​លោក ​​សុខ ​​រក្សា​​​​​ មាន​​​បំណង​​​ចង់​​​បាន​​​បុត្រ ដោយ​​​ស​ង្ឃឹ​មថា​​នឹងបានដូចបំណង៕​

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់