- 2020-02-25 05:00:05
- ជីវិតតារា
ជម្រើសចុងក្រោយ ភរិយាលោក សួស សងវាចា ប្រកាសលក់ផ្ទះហើយដើម្បីសង្គ្រោះស្វាមី
- 2020-02-25 05:00:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រើសចុងក្រោយ ភរិយាលោក សួស សងវាចា ប្រកាសលក់ផ្ទះហើយដើម្បីសង្គ្រោះស្វាមី
ចន្លោះមិនឃើញ
ភរិយាអតីតតារាចម្រៀងជើងចាស់លោក សួស សងវាចា បង្កើបថា គ្រួសារអ្នកស្រីចង់លក់ផ្ទះមួយល្វែង ស្ថិតនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីព្យាបាលជំងឺស្វាមី ដោះទ័លជីវភាព និងពង្រីកមុខរបរ។
អ្នកស្រី វ៉ាន់ សុភា និយាយថា អ្នកស្រីមិនចង់ឲ្យបែកធ្លាយព័ត៌មាននេះទេ ប៉ុន្ដែដោយចិត្ដចង់ព្យាបាលស្វាមី និងទ្រទ្រង់ជីវភាពគ្រួសារ ទើបអ្នកស្រីសុខចិត្ដបង្ហើបពីការដាក់ផ្ទះនេះ៖ "ធ្វើផ្ទះអស់លុយហើយគាត់ចាប់ធ្លាក់ខ្លួនឈឺហ្មង។ គាត់ឈឺ៥ឆ្នាំហើយ ចឹងបានខ្ញុំពិបាក តែបើលក់ផ្ទះដាច់ធូរហើយ។ ឥឡូវមានតែបងដែលជាអ្នកសារព័ត៌មានទេ ដែលអាចជួយប្រាប់ទៅអ្នកចង់ទិញបាន"។
អតីតតារាចម្រៀងដែលនិយមច្រៀងបទមនោសញ្ចេតនា និងរាំវង់ប្រពៃណីខ្មែរ លោក សួស សងវិចា មានវ័យ៥៥ឆ្នាំហើយ ហើយលោកបានធ្លាក់ខ្លួនពិកា ដោយរឹងដៃរឹងជើង និងស្លាប់មួយចំហៀងខ្លួនដោយសារជំងឺលើសឈាម។ បច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលនៅផ្ទះ ហើយត្រូវទៅជួបគ្រូពេទ្យជំនាញ នៃមន្ទីរពេលព្រះកុសៈមៈយ៉ាងទៀងទាត់ នៅរៀងរាល់មួយខែម្ដង ហើយការចំណាយសម្រាប់លោកចេះតែមាន។
បើតាម អ្នកស្រី វ៉ាន់ សុភា។ ផ្ទះនេះមានទំហំទទឹង៧ម៉ែត្រកន្លះ និងបណ្ដោយជាង៤០ម៉ែត្រ ហើយមានបន្ទប់ចំនួន១៤។ អ្នកស្រីលក់ក្នុងតម្លៃ១៥ម៉ឺនដុល្លារ ហើយប្រាក់ដែលលក់បាននឹងត្រូវយកទៅបង់ផ្ដាច់ធនាគារ ព្យាបាលជំងឺស្វាមី និងពង្រីកមុខរបរលក់ចាប់ហួយនៅផ្សារស៊ិនជូរីដែលអ្នកស្រីបានជួលតូបគេលក់ដូរនោះ និងរកទិញផ្ទះរស់នៅឡើងវិញក្នុងតម្លៃប្រហែល៣ម៉ឺនដុល្លារ៕