• 2020-03-05 02:27:23
  • ជីវិតតារា

ប៉េង ប៉ោង នៅ​តែ​មាន​ជំនឿ​ថា នឹង​ទទួល​បាន​កូន​ក្នុង​ឆ្នាំ​នេះ!

  • 2020-03-05 02:27:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ធាត់ទ្រលុក អ្នកនាង មឿន និមល ហៅ​ប៉េង ប៉ោង នៅ​តែ​មាន​ជំនឿ​ថា​ខ្លួន​នឹង​មាន​កូន​តាម​ក្ដី​ប្រាថ្នា​នៅ​ក្នុង​ឆ្នាំ​២០២០ នេះ ខណៈ​ដែល​គ្រូពេទ្យ​ជំនាញ​ប្រាប់​ថា​ឱកាស​នៃ​ការ​មាន​កូន​របស់​អ្នកនាង​មាន​ប្រហែល​៥០%ប៉ុណ្ណោះ។

ប៉េង ប៉ោង កំពុង​ថែទាំ​សុខភាព​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​ដោយ​លេប​ថ្នាំ សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ និង​មាន​របប​អាហារ​ត្រឹមត្រូវ។ ប៉េង ប៉ោង បាន​ប្រាប់​Saby ក្នុង​ឱកាស​ដែល​អ្នកនាង​ចូល​រួម​អបអរ​សាទរ​ទិវា​វប្បធម៌​ជាតិ​លើក​ទី២២ ថា​អ្នកនាង និង​ស្វាមី​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​បាន​កូន ហើយ​បើ​អ្នកនាង​មាន​ឱកាស​ពពោះ​ឆ្នាំ​នេះ​មែន នឹង​ប្រកាស​ឲ្យ​ផ្អើល​ម្ដង។

អ្នកនាង ប៉េង ប៉ោង និង​ស្វាមី ធ្លាប់​ធ្វើ​ខួប​១២​ឆ្នាំ នៃ​អាពាហ៍ពិពាហ៍​កាល​ពី​ឆ្នាំ​២០១៧​ទៅ​តាម​សម្ដី​របស់​គ្រូទាយ​ដែល​ថា អ្នក​ទាំង​ពីរ​ទាល់​តែ​រៀបការ​ម្ដង​ទៀត​ទើប​មាន​កូន ប៉ុន្តែ​តាំង​ពី​ពេល​នោះ​មក​ដល់​ឆ្នាំ​២០២០ មិន​ទាន់​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ។ អ្នកនាង បាន​ងាក​មក​លេប​ថ្នាំ និង​ថែទាំ​សុខភាព​តាម​បែប​វេជ្ជសាស្ត្រ​វិញ​ម្ដង ហើយ​សង្ឃឹម​ថា​នឹង​មាន​កូន​នៅ​ឆ្នាំ​នេះ។

សព្វថ្ងៃ​អ្នកនាង ប៉េង ប៉ោង កំពុង​មមាញឹក​ថត​រឿង និង​បទចម្រៀង​សម្រាប់​អបអរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ ប៉ុន្តែ​អ្នកនាង​ក៏​ភ្លេច​ការ​ព្យាយាម​យក​កូន​ដែរ​រាប់​តាំង​ពី​ការ​រួមរស់​ជាមួយ​ស្វាមី លេប​ថ្នាំ រក្សា​របប​អាហារ​ត្រឹមត្រូវ​តាម​គ្រូពេទ្យ​ណែនាំ។ វិធី​យក​កូន​ថ្មី​នេះ ត្រូវ​គ្រូ​ពេទ្យ​ជំនាញ​ដាក់​ការ​សង្ឃឹម​៥០​% ប៉ុន្ដែ​អ្នកនាង​មាន​សង្ឃឹម​រហូត​ដល់​៩៩%។

អ្នកនាង មឿន និមល ហៅ​ប៉េង ប៉ោង ដែល​ពេល​នេះ​អាយុ​៤៣​ឆ្នាំ បាន​ស្នង​មរតក​ជា​តារា​សម្ដែង និង​កំប្លែង​ពី​ឪពុក គឺ​នាយ​វីតាមីនសេ។ អ្នកនាង បាន​រៀបការ​ជាមួយ​លោក ឱម ពីណែល ជិត​១៥​ឆ្នាំ​ហើយ តែមិន​ទាន់​មាន​កូន​មួយ​ទាល់តែ​សោះ៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់