• 2020-03-19 03:35:00
  • ជីវិតតារា

អតីត​តារា​រួម​ផលិតកម្ម​ជាមួយ BTS ជាប់​គុក​៣​ឆ្នាំ ព្រោះ​លក់​ម៉ាស​បោក​ប្រាស់​រដូវ Covid-19

  • 2020-03-19 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ដោយ​សារ​លក់​ម៉ាស​បោកប្រាស់​ រដូវ​កាល​កំពុង​មាន​វីរុស​វាយ​លុក​នោះ តារា​ចម្រៀង​ប្រុស​វ័យ​ក្មេង Huang Chi Bei ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​ចំនួន​៣​ឆ្នាំ។

កាល​ពី​ព្រឹក​ថ្ងៃទី ១៨ ខែមីនា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​ចុះ​ផ្សាយ​ថា ក្រោយ​ពេល​រង់​ចាំ​សេចក្ដី​សម្រេចពី​តុលារ​ការ ៣​សប្ដាហ៍​នោះ នៅ​ពេល​នេះ​សេចក្ដី​សម្រេច​ចុង​ក្រោយ​សម្រាប់​បទ​ល្មើស​លក់​ម៉ាស​បោក​ប្រាស់​របស់​តារា​ចម្រៀង​ប្រុស​ចិន Huang Chi Bei ​បាន​ចេញ​ហើយ។ តាម​នោះ​ដែរ ប្រុស​ស្អាត​រូប​នេះ ត្រូវ​ពិន័យ​ជា​ប្រាក់​សុទ្ធ៦០០០​ដុល្លារ និង​ជាប់​ពន្ធគារ ចំនួន​ ៣ឆ្នាំ ៣​ខែ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ តារា​ប្រុស​ខាង​លើ បាន​ណាត់​លក់​​ឲ្យ​នារី​ម្នាក់​ដែល​មាន​ទឹក​ប្រាស់​សរុប​ឡើង​ដល់ ១២០០០ដុល្លារ តែ​នៅ​ពេល​យក​លុយ​គេ​ហើយ លោក​បែរ​ជា​គ្មាន​ម៉ាស​លក់​ទៅ​វិញ។

ក្រោយ​មក​គេ​រក​ឃើញ​លោក​កំពុង​ពួន​នៅ​ផ្ទះ មិន​ព្រមចេញ​មក​ជួប​មុខ​អ្នក​ទិញ​ឡើយ។ នៅ​ពេល​​មក​ដល់​ប៉ុស្តិ៍​ប៉ូលិស តារា​វ័យ​២៧​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​វិស័យ​សិល្បៈ​កំពុង​ជាប់​គាំង លោក​គ្មាន​ចំណូល​ក៏​ប្ដូរ​មក​លក់​ម៉ាស ខណៈ​ពេល​នោះ​ប្រទេស​ចិន​កំពុង​មាន​រោគកូរ៉ូណា​កើត​ឡើង។ លោក​បន្ថែម​ថា ខ្លួន​ក៏​មិន​បាន​ចង់​បោកប្រាស់​ឡើយ ប៉ុន្តែ​នៅ​ពេល​លោក​​យក​លុយគេ​ ហើយ​ទៅ​ទិញ​ម៉ាស​មក​លក់​ត​នោះ បែរ​រក​មិន​បាន​ ទើប​គេច​ខ្លួន​តែ​ម្ដង។

មុន​ពេល​ជាប់​គុក​បែប​នេះ ប្រុស​ស្អាត​រូប​នេះ ធ្លាប់​ជា​តារា​ហ្វឹកហាត់​នៅ​ផលិតកម្ម Big Hit ដែល​ជា​ជម្រក​នៃ​ក្រុម​ចម្រៀង​ប្រុស​ល្បី​ឈ្មោះ BTS។ ក្រោយ​មក​លោក​ក៏​ប្ដូរ​មក​ផលិតកម្ម Yuehua Entertainment និង​បាន​ប្រលង​ក្នុង​កម្មវិធី Produce 101 របស់​ចិន៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់