- 2020-03-26 03:23:38
- ជីវិតតារា
តារាខ្មែរប៉ុន្មានដួង នាំគ្នាចេញប្រតិកម្មប្លែករឿង កូវីដ-១៩ នៅថ្ងៃនេះ!
- 2020-03-26 03:23:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាខ្មែរប៉ុន្មានដួង នាំគ្នាចេញប្រតិកម្មប្លែករឿង កូវីដ-១៩ នៅថ្ងៃនេះ!
ចន្លោះមិនឃើញ
ទន្ទឹមនឹងមានការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាពីសំណាក់សប្បុរសជន និងតារាល្បីៗនាពេលថ្មីៗ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្លូវដង្ហើមកូវីដ-១៩ ក៏មានតារាមួយចំនួនបានបញ្ចេញសកម្មភាព និងសារប្លែកទាក់ទងនឹងបញ្ហានេះដែរ។ តើតារាណាខ្លះបញ្ចេញកំហឹងជាមួយកូវីដ-១៩ នៅថ្ងៃនេះ។
តារាសម្ដែង និងជាពិធីការិនី កញ្ញា ចាន់ នីកា បានបញ្ចេញវីដេអូTik Tok ចំនួន៤ឃ្លីបដែលជាបទចម្រៀងកន្ទ្រាក់អារម្មណ៍ និងកំប្លែងស្ងួត ហើយកញ្ញាបានបញ្ចេញពាក្យថា"ធុញ...នឹងកូរ៉ូណាពេក។
រីឯតារាសម្ដែងវ័យចំណាស់លោក សាវីន ហ្វីលីប និយាយថា ប្រពន្ធលោកប្រាប់ថាចាប់ពីថ្ងៃនេះទៅ បើនៅតែទទួលថតកុនទៀត ពេលមកពីថតវិញត្រូវបង្ខាំងខ្លួនឯងក្នុងបន្ទប់ផ្សេង១៤ថ្ងៃដោយគ្មានការតវ៉ា។ លោក ហ្វីលីប បន្ថែមថា៖"ចឹងសូមអធ្យាស្រ័យគ្រប់ផលិតកម្មទាំងប្រាំដែលកំពុងផលិតភាពយន្ដដែលមានខ្ញុំសម្ដែង គឺថាខ្ញុំសុំឈប់ថតមួយរយៈសិនហើយ"។
តារាសម្ដែងនិយមដើរតួកាច ប៉ុន្ដែពេលនេះមិនសូវក្លាហាននឹងកូវីដ-១៩ គឺលោក កៅ ប៊ុនធា បានបញ្ចេញសារទាក់ទងនឹងពុកចង្ការបស់លោកជាមួយកូវីដ-១៩ ថា មិនដឹងទៅណាទេខ្លាចកូរ៉ូណាណាស់! គេថាកោរពុកមាត់ទៅកូរ៉ូណាមិនហ៊ានមកជិតទេ៖" មានអីម្យ៉ាងដែរតើ មែនទេបងប្អូន"។
ចំណែកតារាចម្រៀង មាស សាលី វិញបានបង្ហោះរូបតៃកុងឡានពាក់ម៉ាសចំនួនបីសន្លឹក ដោយមានពាក្យភ្ជាប់ថា គាត់(តៃកុងឡាន) គឺមនុស្សឆ្លាត! មនុស្សឆ្លាតនៅពេលនេះ គឺលោកសំដៅដល់មនុស្សម្នាក់នោះមានម៉ាសមួយផ្ទាប់ដោយសំឡីអនាម័យថ្មីសម្រាប់នារីប្រើទៅបិតភ្ជាប់ផ្នែកខាងក្នុងនៃម៉ាសដើម្បីពាក់ការពារជំងឺផ្សេងៗ។ នៅក្រោមរូបបីសន្លឹកនោះក៏មានសរសេរពាក្យថា "បើដឹងហើយសូមស្ងាត់ ប្រយ័ត្នឡើងថ្លៃដូចម៉ាស"៕