• 2020-04-08 03:16:12
  • ជីវិតតារា

ប៉ែន ចំរ៉ុង វ៉ក់វីនឹងការងារពេក ស្ទើរភ្លេចក្ដីសុខភរិយា

  • 2020-04-08 03:16:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ករ​ល្បី​ឈ្មោះ​ម្នាក់​របស់ស្ថានីយ​ទូរទស្សន៍ ភី អិន អិន លោក ប៉ែន ចំរ៉ុង កំពុង​វក់វី​នឹង​ការងារ​ដែល​រយៈ​ពេល​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថាលោក​មានភាពមមាញឹក​នឹង​ការងារ​សិល្បៈ និង​ជំនួញ​ផ្នែក​អចលនទ្រព្យ ព្រម​ទាំង​ចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​មេរោគ​កូវីដ-១៩ ជាមួយមិត្ដសិល្បៈ និងសប្បុរសជន។

គេ​អាច​ចាត់​ទុក​បាន​ថា លោក ប៉ែន ចំរ៉ុង មាន​ចរិត និង​សកម្មភាព​ការងារ​ប្លែក​ពី​តារា​ដទៃ​បន្តិច ដោយសារ​តែ​នៅ​គ្រាហ៍​ដែល​កូវីដ-១៩ កំពុង​វាយ​លុក​ខ្លាំងនេះ មាន​តារា​ៗ​ភាគ​ច្រើន បាន​សម្ងំ​នៅ​ផ្ទះ និង​ជួបជុំ​គ្រួសារ​ដើម្បី​បង្កើន​សុភមង្គល​ក្នុង​គ្រួសារ​ផង និង​គេច​ចេញពី​ការ​ឆ្លង​មេរោគ​ផ្លូវដង្ហើមដ៏​កាច​សាហាវ​នេះ​ផង។ ប៉ុន្ដែ​បើ​ងាកមក​មើល​លោក ប៉ែន ចំរ៉ុង វិញ​រ គឺថាវល់​នឹង​ការងារ​មនុស្សធម៌ និង​អាជីវកម្ម​ផ្ទាល់​ខ្លួន​ស្ទើរតែ​រក​ពេល​ហូប​បាយ​គ្មានផង។

នៅ​ថ្ងៃ​នេះ លោក ប៉ែន ចំរ៉ុង បាន​បញ្ចេញ​ពាក្យ​ផ្អែម​ល្ហែម​សុំ​ទោស​ភរិយា និង​កូន​ដែល​ទើប​ចាប់​កំណើត​ក្នុង​ផ្ទៃ​ម្ដាយ​បាន​ប៉ុន្មាន​ខែ​ចំពោះ​រូប​លោក​មិន​បាន​នៅ​ថ្នាក់​ថ្នម និង​ផ្ដល់​ក្ដី​សុខ​ដល់ពួកគេ។

លោក​ថ្លែង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​នៅប៉ុន្មាននាទីមុននេះដោយ​ភ្ជាប់​រូប​ថត​ថើប​ពោះ​ភរិយា នៅមាត់សមុទ្រមួយសន្លឹក​ថា "សុំ​ទោស​ដែល​មួយ​រយៈ​នេះ​ប៉ា និង​ប្ដី មិន​បាន​បំពេញ​សេចក្ដី​ត្រូវការ​របស់​អ្នក​ទាំង​ពីរ​បាន"។

លោក ប៉ែន ចំរ៉ុង ក៏​បាន​បញ្ចេញ​សារ​ដ៏​ផ្អែម​ល្ហែម និង​កក់ក្ដៅ​មួយ​ឃ្លា​ថា ពន្លឺ​ជីវិត​របស់​កូន​លោក គឺ​ ជា​សេចក្ដី​សុខ​របស់​លោក ហើយ​សេចក្ដី​សុខ​របស់​ភរិយា​ គឺ​ជា​ក្ដី​សុខ​របស់​លោក​ដែល​លោក​ចាត់​ទុក​អ្នក​ទាំង​ពីរ គឺ​ជា​ព្រលឹង​ចិត្ត​របស់​លោក៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់