- 2020-04-15 02:00:32
- ជីវិតតារា
Demi ប្រាប់ត្រង់ៗថាឈប់រាប់អានគ្នាជាមួយ Selena
- 2020-04-15 02:00:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Demi ប្រាប់ត្រង់ៗថាឈប់រាប់អានគ្នាជាមួយ Selena
ចន្លោះមិនឃើញ
Demi Lovato បានសារភាពប្រាប់ត្រង់ៗថាខ្លួនលែងមានទំនាក់ទំនងជាមួយ Selena Gomez ដែលជាមិត្តស្និទ្ធស្នាលកាលពីក្មេង។
កាលពីខែមករាកន្លងទៅ ក្រោយពីការសម្ដែងរបស់ Demi លើឆាកនៃកម្មវិធីបានបញ្ចប់ Selena បានសរសេរលើបណ្ដាញសង្គមថា ៖ "ខ្ញុំពិតជាចង់ឲ្យមានពាក្យដែលអាចពណ៌នាថាការសម្ដែងនេះល្អ និងរំជើបរំជួលខ្លាំងកម្រិតណា។ Demi ខ្ញុំពិតជាសប្បាយចិត្តជំនួសអ្នក។ អរគុណសម្រាប់ភាពក្លាហានរបស់អ្នក។ ”
ពេលនេះ ក្នុងកិច្ចសម្ភាសន៍ថ្មីមួយជាមួយទស្សនាវដ្ដី Harper's Bazaar ម្ចាស់បទ "Stone Cold” បានបញ្ចេញមតិលើសារគាំទ្ររបស់ Selena ដោយបាននិយាយថា ៖ "ពេលអ្នកធំឡើងជាមួយនរណាម្នាក់ អ្នកតែងតែមានក្ដីស្រឡាញ់ចំពោះពួកគេ។ ប៉ុន្តែខ្ញុំមិនមែនជាមិត្តរបស់នាងនោះទេ, ដូចនេះ (ការបង្ហោះលើបណ្ដាញសង្គមនេះ) វាមានអារម្មណ៍ថា...។” Demi ស្ងាត់មួយភ្លែតរួចបន្តបន្ថែមថា ៖ "ខ្ញុំនឹងនៅតែមានក្ដីស្រឡាញ់សម្រាប់នាង និងជូនពរគ្រប់គ្នាឲ្យជួបតែរឿងល្អ។”
គួរដឹងថា Demi និង Selena ធ្លាប់ជាមិត្តជិតស្និទ្ធនឹងគ្នា ដោយបានបង្ហាញមុខក្នុងរឿងភាគទូរទស្សន៍មានចំណងជើងថា “Barney & Friends” ជាមួយគ្នា និងបានក្លាយជាតារាប្រចាំទូរទស្សន៍ Disney នៅអំឡុងពេលដំណាលគ្នា ហើយបង្ហាញមុខលើកម្មវិធីជាច្រើនជាមួយគ្នាផងដែរ៕