• 2020-04-29 06:57:32
  • ជីវិតតារា

ប្លែក​! មួយ​រយៈនេះ ទូច ស្រីលក្ខណ៍​ បញ្ចេញសារ Sad ច្រើន​ណាស់

  • 2020-04-29 06:57:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង ទូច ស្រីលក្ខណ៍ នៅ​រយៈ​កាល​ចុង​ក្រោយ​នេះ បាននិង កំពុង​ធ្វើ​ឲ្យ​ប្រិយមិត្ត​មាន​ការ​ងឿង​ឆ្ងល់​ជុំវិញ​ជីវិត​គ្រួសារ​របស់​នាង ដោយ​សារ​តែ​នាង​បាន​បញ្ចេញ​សារ​ពិបាក​ចិត្ត​បន្ត​បន្ទាប់ ដោយ​មិន​ដឹង​ថា នោះ​ជា​រឿង​ក្នុង​សង្គម​គ្រួសារ​នាង​ឬ​យ៉ាងណា។

សារ​របស់​នាង ភាគ​ច្រើន​មាន​ន័យ​សំដៅ​ទៅ​លើ​ការ​ធ្វើ​ខ្លួន​ឲ្យ​រឹង​មាំ បើ​ទោះ​ជា​នៅ​ខ្លួន​មួយ​ក៏​ដោយ ដែល​បង្ហាញ​ពី​ភាព​ខុស​ប្លែក​បើ​ធៀប​នឹង​សកម្មភាព​របស់​នាង​ពី​ពេល​កន្លង​មក ដែល​បញ្ហា​នេះ​នាំ​ឲ្យ​មាន​ការ​សង្ស័យ​អំពី​បញ្ហា​នាង និង​ស្វាមី​ជនជាតិ​ន័រវេស​របស់​នាង។

ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ ទូច ស្រីលក្ខណ៍ ទើប​បាន​បង្ហើរ​សម្ដី​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា នាង​នឹង​រស់នៅ​ម្នាក់​ឯង បើ​ទោះ​បី​ជា​ពិបាក​បន្តិច​តែ​នាង​នឹង​ព្យាយាម ព្រោះ​នាង​មិន​ចង់​ឲ្យ​ន​ណា​ម្នាក់​មក​ហត់នឿយ​ជាមួយ​នាង​ឡើយ។ រីឯ​សារ​ដែល​នាង​បាន​បញ្ចេញ​ចុង​ក្រោយ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ គឺ​នាង​ថា "ភាព​អត់ធ្មត់​របស់​មនុស្ស​ម្នាក់​ៗ​មាន​ដែន​កំណត់ និង​ពាក្យ​មួយ​ឃ្លា​ទៀត​ដែល​នាង​ពោល​នោះ​គឺ ​"កុំ​ស្រឡាញ់​គេ​ជ្រុល​ពេក"។

តាមរយៈ​សារ​ប្លែក​ៗ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មិត្ត​សិល្បៈ​ខ្លះ ជា​ពិសេស​អ្នកគាំទ្រ​នាង​ងឿង​ឆ្ងល់​ថា នេះ​ជា​សញ្ញា​ដែល​រូប​នាង និង​ស្វាមី​ដែល​ជា​ជនជាតិ​បរទេស​នោះ​មាន​ភាព​រកាំរកូស​គ្នា ឬ​យ៉ាង​ណា?

រូបភាព៖ ហ្វេសប៊ុក ទូច ស្រីលក្ខណ៍

ជុំវិញ​បញ្ហា​នេះ Sabay នៅ​មិន​ទាន់​អាច​ទាក់ទង​តារា​ចម្រៀង ទូច ស្រីលក្ខណ៍ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវី​រឿងរ៉ាវ​នេះ​ថា​វា​យ៉ាង​ណា​នៅ​ឡើយ​ទេ​នៅ​ថ្ងៃទី២៩ ខែ​មេសា នេះ ដោយ​សារ​តែ​លេខ​ទូរស័ព្ទ​ដែល​នាង​ធ្លាប់​ប្រើ មិន​អាច​ភ្ជាប់​ទំនាក់ទំនង​បាន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់