- 2020-07-13 03:54:26
- ជីវិតតារា
យីអ៊ុនបន្ដដាក់លើ ហេង ស្រីពេជ្រ តាំងពីខែមុន រហូតដល់ខែកក្កដានេះ
- 2020-07-13 03:54:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យីអ៊ុនបន្ដដាក់លើ ហេង ស្រីពេជ្រ តាំងពីខែមុន រហូតដល់ខែកក្កដានេះ
ចន្លោះមិនឃើញ
ហេង ស្រីពេជ្រ ដែលជាតារាសម្ដែងត្រូវប៉ាន់ខាងដើរតួម្ដាយ និងសេដ្ឋិនីនោះ ហាក់មានយីអ៊ុនដាក់ខ្លាំងណាស់ ចាប់តាំងពីខែមិថុនា រហូតមកដល់ដើមខែកក្កដា នេះ ព្រោះនាងបានជួបនឹងរឿងអកុសលចំនួនបីផ្ទួនៗគ្នា។
ស្រីពេជ្រ និយាយថា រឿងទី១ គឺមានអ្នកលួចយករូបថត និងឈ្មោះរបស់នាងទៅបង្កើតជាគណនីហ្វេសប៊ុកដើម្បីធ្វើអាជីវកម្មផ្សេងៗ ដែលគិតមកដល់ពេលនេះមានជាង ២០គណនីហើយ។ បញ្ហានេះ បានធ្វើឲ្យនាងពិបាកចិត្ដខ្លាចយកគណនីទាំងនោះទៅធ្វើអ្វីមិនល្អធ្វើឲ្យប៉ះពាល់ដល់រូបនាង។ រឿងទី២ គឺរូបនាងត្រូវទទួលរងនូវការស្ដីបន្ទោស និងរិះគន់ខ្លាំងពីមហាជនទាក់ទងនឹងការសម្ដែងជាតួចិត្តអាក្រក់នៅក្នុង MV បទ "អ្នកព្រៃវែងអាក្រក់ត្រង់ណា" និងរឿងទី៣ គឺអ្នកម្ដាយដែលជាអ្នកមានគុណ ហើយនាងស្រឡាញ់បំផុតនោះ មានជំងឺភ្នែកត្រូវវះកាត់ជាបន្ទាន់។
គិតត្រឹមឆ្នាំ២០២០ នេះ តារាសម្ដែងមាឌធំសាច់សទ្រលុកទ្រលន់ ហេង ស្រីពេជ្រ មានវ័យ ៣៥ឆ្នាំហើយ។ បើគិតតាមជើងលេខ ស្រីពេជ្រ ថានាងមិនឈនៅគ្រោះកាច ឬយីអ៊ុនដាក់នោះទេនៅក្នុងឆ្នាំនេះ។ ដោយមិនអស់ចិត្ត នាងក៏បានសុំឲ្យប៉ា-ម៉ាក់ ស្រោចទឹកសុំសេចក្ដីសុខ និងជោគជ័យក្នុងអាជីពសិល្បៈផងដែរ ប៉ុន្តែនាងនៅតែខ្វល់ខ្វាយចិត្ត និងជួបរឿងមិនសប្បាយចិត្តជាច្រើនក្នុងរយៈពេលថ្មីៗនេះ។
ទោះជាយ៉ាងណា គេសង្កេតឃើញតារាសម្ដែងរូបនេះ មិនបានផ្ដេកផ្ដួល ឬអស់កម្លាំងចិត្តពេកទេទៅនឹងរឿងរ៉ាវអកុសលដែលបានកើតឡើងចំពោះនាង ពោលគឺនាងនៅតែខ្នះខ្នែងជម្នះគ្រប់ឧបសគ្គ ដោយបន្តចេញថតជាហូរហែ ខណៈដែលវិស័យថតភាពយន្ត និងស្ពតផ្សេងៗ ចាប់ផ្ដើមងើបឡើងវិញបន្តិចក្រោយស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាលបន្តិច៕