• 2020-07-29 04:00:00
  • ជីវិតតារា

Fan Bingbing លើក​ទី​១ បើក​ចិត្ត​និយាយ​ពី​ស្នេហា​បែកបាក់​ជាមួយ​គូដណ្ដឹង​ស្រលាញ់​គ្នា ៤​ឆ្នាំ

  • 2020-07-29 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាង​ ១​ឆ្នាំ​ក្រោយ​ពេល​បែក​បាក់​ជាមួយ​គូ​ដណ្ដឹង​ កំពូល​តារា​សម្ដែង​ស្រី​ចិន​ Fan Bingbing បាន​បើក​ចិត្ត​ជា​លើក​ដំបូង ដើម្បី​បង្ហើ​ប​ពី​អារម្មណ​ពិត​របស់​ខ្លួន។ កាល​ពី​​ថ្ងៃ​ទី ២៨​​ ខែ​កក្កដា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sina ចុះផ្សាយ​ពី​បទ​សម្ភាសន៍​របស់​តារា​សម្ដែង​ ស្រី​ជើង​ចាស់ចិន Fan Bingbing នៅ​ពេល​ក្លាយ​ជា​តារា​គ្រប​មុខ​របស់​ទស្សនាវដ្ដី STYLE។

នៅ​ក្នុង​បទ​សម្ភាសន៍ ស្រី​ស្អាត​វ័យ​៣៩​ឆ្នាំ បាន​បង្ហើប​ពី​អារម្មណ៍​ពិត​របស់​ខ្លួន​ចំពោះ​រឿង​ស្នេហា​បែកបាក់​របស់​ខ្លួន និង​តារា​សម្ដែង​ប្រុស Li Chen។ មុន​ពេល​ឈាន​ដល់​ការ​ប្រេះ​ឆា​នេះ ស្នេហា​ខាង​លើ​បាន​អូស​បន្លាយ​រយៈ​ពេល​៤​ឆ្នាំ ហើយ​បាន​ក្លាយ​ជា​គូ​ដណ្ដឹង​នឹង​គ្នា​ទៅ​ហើយ។

“ខ្ញុំ​បាន​យំ​ក្នុង​ភាព​ឯកា​រាល់​យប់។ ខ្ញុំ​ព្យាយាម​ដោះ​ខ្លួន​ចេញ​ពី​ស្រមោល​ងងឹត​ដែល​កំពុង​គាប​សង្កត់​លើ​ខ្លួន​ប្រាណ​ខ្ញុំ។ យំ​គឺ​ជា​វិធី​រំសាយ​អារម្មណ៍​ដ៏​ល្អ​បំផុត។ ប៉ុន្តែ​ក្រោយ​ពេល​យំ ខ្ញុំ​យល់​ថា ជីវិត​នេះ​ត្រូវ​តែ​ដើរ​ត​ទៅ​មុខ​ទៀត។ ដោយ​សារ​ខ្ញុំ​ជា​មនុស្ស​វិជ្ជមាន ទើប​តែង​តែ​ជឿជាក់​ថា ក្រោយ​ភ្លៀង​មេឃ​ស្រឡះ” តួ​រឿង​ព្រះ​នាង​យេយេ នឹក​ឡើង​វិញ។

គួរ​រំលឹក​ឡើង​វិញ​ថា កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩ កំពូល​តារា​សម្ដែង​ទាំង​២​បាន​បង្ហោះ​សារ​បែក​គ្នា​ជា​ផ្លូវ​ការ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។ មុន​នោះ​ដែរ កាល​ពី​ឆ្នាំ ២០១៨ Li Chen បាន​សុំ​មិត្ត​ស្រី​ភ្ជាប់​ពាក្យ ហើយ​នាង​ក៏​បាន​យល់​ព្រម​ដែរ។ ក្រោយ​ពេល​រឿង​អាស្រូវ​គេ​ចពន្ធ​កើត​ឡើង Fan Bingbing អត់​មាន​រឿង​ថ្មី​ថត ដោយ​បែរ​មក​ធ្វើ​ជំនួញ​លក់​គ្រឿង​សំអាង​វិញ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

មតិយោបល់