• 2020-08-03 08:20:33
  • ជីវិតតារា

ចូលខែថ្មីភ្លាម ជា វណ្ណរិទ្ធ លេងមួយទំហឹងជាមួយភរិយា

  • 2020-08-03 08:20:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​បី​ថ្ងៃ​ជាប់​ៗ​គ្នា ពោល​គឺ​ចាប់​ពី​ថ្ងៃទី១ ខែ​សីហា មក​ តារា​សម្ដែង និង​ជា​ពិធី​ករ ជា វណ្ណរិទ្ធ បាន​បញ្ចេញ​សារ និង​បង្ហាញ​ភាព​កក់ក្ដៅ​ដ៏កម្រ​មួយ​ជាមួយគ្រួសារនៅ​លើ​ទឹកដីខេត្ត​សៀមរាប។

ជា វណ្ណរិទ្ធ និយាយ​ថា រូប​លោក​តែងតែ​ស្រមៃ​ចង់​បាន​រូប​ថត​គ្រួសារ​ជាមួយ​កូន​ៗ​ឲ្យ​ច្រើន​ៗ តែ​ធាតុ​ពិត​ទម្រាំ​បាន​មួយ​ប៉ុស្តិ៍​ៗពិបាក។ អ្នក​មាន​កូន​ចាប់​ពី​២​នាក់​ឡើង​ទៅ​នឹង​យល់​ពី​អារម្មណ៍​នេះ។ លោក​បន្ថែម​ថា ខាន​នាំ​ភរិយា​ចេញ​ក្រៅ​ផ្លាស់ប្ដូរ​បរិយាកាស លំហែ​អារម្មណ៍ និង​សាង​អនុស្សាវរីយ៍​ល្អៗ​បែប​នេះ​ជាមួយ​គ្នា​យូរ​ខែ​ណាស់​មក​ហើយ។ លើក​នេះ​ទោះ​បី​ជា​មាន​​ពេល​ខ្លី តែ​យើង​បាន​មក​ដល់​កន្លែង​ដែល​យើង​ប្រាថ្នា គឺ​ក្រវាន់​សៀមរាប។

ក្រោយ​ពេល​រៀបការ រហូត​ដល់​មាន​កូន​២​នាក់ទៅហើយក្ដី តារា​សម្ដែង ជា វណ្ណរិទ្ធ ត្រូវ​បាន​គេ​មើល​ឃើញ​ថា រូប​លោក​នៅ​តែ​មាន​ទីផ្សារ​ខ្លាំង​ខាង​សិល្បៈ​ដូច​ជា​ថត​រឿង និង​ស្ពត​ពាណិជ្ជកម្ម ព្រម​ទាំង​ការងារ​អន​ឡាញ។ ពេល​ខ្លះ​លោក​មាន​ពេល​តិចតួច​សម្រាប់​នៅ​ក្បែរគ្រួសារ ឬ​នាំកូនៗ​ដើរ​លេង ព្រោះ​តែ​លោក​មមាញឹក​ពេក។ ប៉ុន្តែ​រយៈ​ពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា​នេះ គេ​ឃើញ​លោក​លេង​មួយ​ទំហឹង​តែ​ម្ដង​ជាមួយ​ក្រុម​គ្រួសារ ភរិយា និង​កូន​ៗ​របស់​លោក។

រូប​ថត​ជា​ច្រើន​សន្លឹក​ដែល ជា វណ្ណរិទ្ធ ថត​ជាមួយ​ភរិយា ដោយ​អោប​កូន​ៗ​នៅ​ក្នុង​សួន​ផ្កា​មួយ​ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប ម្សិលមិញ​បាន​ភ្ជាប់​ឃ្លា​យ៉ាង​ចាក់​ដោត​មួយ​ថា៖"ដរាប​ណា​ប៉ា​នៅ​មាន​កម្លាំង ប៉ា​នឹង​ពរ​កូន​ទាំង​ពីរ​ដើរ​ទៅ​មុខ​ជា​និច្ច"។

រូបភាព៖ ហ្វេសប៊ុក ជា វណ្ណរិទ្ធ

លោក ជា វណ្ណរិទ្ធ បាន​រៀបការ​ជាមួយ​នារី​ដ៏​ស្រស់​សោភា​ម្នាក់​កាល​ពី​ឆ្នាំ​២០១៣។ បច្ចុប្បន្ន​រូប​លោក និង​ភរិយា ទទួលបាន​កូន​ប្រុស​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ពីរ​នាក់។ មើល​ទៅ​ពិធី​ករ និង​ជា​តារា​សម្ដែង​រូប​នេះ​ក៏​មាន​ការ​អត់ធ្មត់​ខ្លាំង​ណាស់​ដែរ​ដែល​ត្រូវ​ចែក​ពេល​ដ៏​មមាញឹក​ក្នុង​អាជីព​សិល្បៈ​ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ភរិយា និង​កូន​ៗ​របស់​ខ្លួន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់