• 2020-08-05 03:03:24
  • ជីវិតតារា

ខាន់ ជេមស៍ ផ្ដាំរឿងមួយដល់អ្នកគាំទ្រ ក្រោយពីជាប់នៅលើកោះរ៉ុង៥ថ្ងៃ

  • 2020-08-05 03:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាន់ ជេមស៍ អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ជាពិសេស​អ្នក​គាំលោកឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ក្នុង​ដើរកម្សាន្ត​ទៅ​កាន់​មាត់​សមុទ្រ ឬ​កោះ​នានា​​ក្នុង​រដូវ​នេះ។ សារ​របស់​តារា​ចម្រៀង​រូប​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​រូប​លោក និង​ក្រុម​ការងារ​ជាប់​នៅលើ​កោះ​រ៉ុង ៥ថ្ងៃ ដោយសារបញ្ហាអាកាសធាតុ។

ខាន់ ជេមស៍ បាន​ប្រាប់ Sabay នៅ​មុន​នេះ​បន្តិច​ថា រូប​លោក និង​ក្រុម​ការងារ​ថត​បទ​ចម្រៀង​ថ្មី​មួយ​របស់​លោក​បាន​ចេញ​ពី​កោះ​រ៉ុង​មក​ដល់​ក្រុង​ព្រះសីហនុ​នៅ​ម៉ោង​ប្រហែល​៥ល្ងាច ហើយ​បាន​បន្ត​ដំណើរ​មក​កាន់​ភ្នំពេញ​ដល់​នៅ​ម៉ោង​ប្រហែល​៦​កន្លះ​យប់​ថ្ងៃ​ទី៤ ខែ​សីហា។ លោក​សោកស្ដាយ​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ឡើង ព្រោះ​រយៈ​៥​ថ្ងៃ​នេះ បាន​ធ្វើ​ឲ្យ​លោក​ខក​ច្រៀង​ក្នុង​កម្ម​វិធី​គេ​ចំនួន​៣ និង​ការងារ​រកស៊ី​ផ្ទាល់​ខ្លួន​ជា​ច្រើន​ទៀត។

ខាន់ ជេមស៍៖"គ្រាន់​តែ​ចង់​ប្រាប់​បងប្អូន​ថា មុន​នឹង​ចេញ​ទៅ​កម្សាន្ត​ទីណា ជាពិសេស​ខេត្ត​ជាប់​មាត់​សមុទ្រ ត្រូវ​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​មុន​ចេញទៅ ព្រោះ​រដូវ​នេះ​អាកាសធាតុ​ប្រែប្រួល​ញឹកញាប់។ ដូច​ខ្ញុំ​ខាត​ពេលវេលា បាត់​ប្រាក់​ចំណូល ហើយ​គ្រួសារ​ព្រួយបារម្ភ​ទៀត"។

រូបភាព៖ ហ្វេសប៊ុក ខាន់ ជេមស៍

តារា​ចម្រៀង ខាន់ ជេមស៍ និង​ក្រុម​ការងារ​របស់ផលិតកម្ម​សាន់ដេ បាន​ចេញ​ដំណើរ​ទៅ​កាន់​កោះរ៉ុង ខេត្ដ​ព្រះសីហនុ ដើម្បី​ថតMV មួយ តាំង​ពី​ថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ​២០២០។ ពួកគេបាន​ជាប់​គាំង​នៅ​ទីនោះ​អស់​រយៈ​ពេល​៥​ថ្ងៃ ដោយ​មិន​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​មក​វិញ​បាន ដោយសារ​មាន​ព្យុះ​រលក​បោកបក់​ធំៗ​ពេក។ ទើប​ម្សិលមិញ​នេះ អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ និង​ទាហាន​ជើង​ទឹក​បាន​រំដោះ​រូប​លោក និង​ក្រុម​ការងារ​ចេញ​ពី​កោះ​រ៉ុងដោយ​សុវត្ថិភាព៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់