
- 2020-08-26 08:17:51
- ជីវិតតារា
និយាយដាច់ម៉ាត់ៗ ទឹម រដ្ឋា ថាចង់រៀបការពេលណាក៏បានតែនៅបារម្ភរឿងមួយ
- 2020-08-26 08:17:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និយាយដាច់ម៉ាត់ៗ ទឹម រដ្ឋា ថាចង់រៀបការពេលណាក៏បានតែនៅបារម្ភរឿងមួយ
ចន្លោះមិនឃើញ
តារាសម្ដែង និងបង្ហាញម៉ូត ទឹម រដ្ឋា អះអាងថា ពិធីមង្គលការតាមប្រពៃណីខ្មែរនៅតែកើតមានឡើងដដែលចំពោះរូបនាង គឺគ្រាន់តែយូរ ឬឆាប់ប៉ុណ្ណោះ។ ត្បិតថា រូបនាង និងគូស្នេហ៍ដែលជាជនជាតិអាមេរិក បានរួមរស់ជាមួយគ្នាអស់រយៈពេលជិត៥ឆ្នាំទៅហើយក្ដី ក៏នាងថាត្រូវការពេលវេលាបន្ថែមទៀតដើម្បីសិក្សាស្វែងយល់ចិត្តគ្នា។
តារាបង្ហាញម៉ូតរាងតូចច្រឡឹង មានវ័យ៣៤ឆ្នាំរូបនេះ និយាយថា នាង និងគូស្នេហ៍ចង់រៀបការស្អែក ឬថ្ងៃណាក៏បាន តែអ្វីដែលបារម្ភនោះគឺខ្លាចរៀបការហើយមិនបានប៉ុន្មានផងក៏បែកគ្នាទៅវិញ ព្រោះតែមិនទាន់បានយល់ចិត្តគ្នាច្បាស់ ហើយរឿងបែកបាក់នេះ នាងជឿថាស្ត្រីគ្រប់រូបមិនចង់ជួបឡើយ។ ដូច្នេះហើយបើនាងចំណាយពេលមើលចិត្តគ្នាបន្ថែមបន្តិចទៀតក៏មិនបញ្ហាដែរ ហើយនាងនឹងរង់ចាំរហូតដល់ថ្ងៃសុភមង្គលកើតឡើងពិតប្រាកដ។
ទឹម រដ្ឋា៖"យើងមិនបានរស់នៅក្រោមដំបូលផ្ទះតែមួយទេ គាត់នៅអាផាតមិនរបស់គាត់ ខ្ញុំនៅផ្ទះរបស់ខ្ញុំ តែគ្រាន់ថាយើងជាដៃគូតែងតែទៅមកៗជារឿងធម្មតា។ យើងពីរនាក់រស់នៅជាមួយគ្នា យើងស្រឡាញ់គ្នា ហើយរឿងយកបេប៊ីមុនពេលរៀបការ ឬក្រោយហ្នឹងខ្ញុំអត់ទាន់ហ៊ាននិយាយទេ"។
បច្ចុប្បន្នកញ្ញា ទឹម រដ្ឋា មានវ័យជ្រេបន្ដិចហើយ ប៉ុន្តែនាងនៅតែក្ដាប់បាននូវការងារសិល្បៈជាច្រើន តាមរយៈអាជីពសម្ដែងរបស់នាង។ រដ្ឋា ចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយបុរសជនជាតិអាមេរិកម្នាក់ឈ្មោះ Jovany Antonio ដែលមានមុខជំនួញច្រើនគួរសមនៅក្នុងដៃ។ ទំនាក់ទំនងស្នេហាក្រៅឆាក់របស់ពួកគេ ត្រូវបានបែកធ្លាយបន្តិចម្ដងៗ រហូតមកដលពេលនេះ ពួកគេបានស្គាល់ចិត្តគ្នាស្ទើរទាំងស្រុងហើយ គឺរង់ចាំតែថ្ងៃឯកភាពគ្នាចូលរោងការប៉ុណ្ណោះ៕