• 2020-08-31 03:29:35
  • ជីវិតតារា

កូនប្រុសកាន់តែធំហើយ! ឌុច លីដា មិនចង់និយាយពីឈ្មោះរបស់ស្វាមី

  • 2020-08-31 03:29:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​បង្ហាញម៉ូត អ្នកនាង ឌុច លីដា នៅ​តែ​រក្សា​អាថ៌កំបាំង​ចំណង​ស្នេហា​ក្រៅ​ឆាក​រហូត​ដល់​មាន​កូន​មុន​ចូល​រោងការ​បាន។ នាង​ថា ហេតុ​ដែល​នាងមិន​ទាន់​អាច​បង្ហាញ​មុខ​ស្វាមី​ជា​សាធារណៈ ព្រោះ​តែ​ស្វាមី​នៅ​អៀន ហើយ​ម្យ៉ាងវា​ក៏​មិន​ទាន់​ចាំបាច់​អ្វី​ដែរ​ដែល​នាង​ត្រូវ​លាតត្រដាង​នៅ​ពេល​នេះដែរ។

គិត​មក​ដល់​ខែ​សីហា ឆ្នាំ​២០២០ នេះ កូន​ប្រុស​របស់ ឌុច លីដា ឈ្មោះ កិត្យា​មុនី ហៅ​ ​London មាន​អាយុ​៧​ខែ​ហើយ។ លីដា បង្ហើប​ថា កិត្យា​មុនី គឺ​ជា​ឈ្មោះ​ដែល​ប៉ា​គេ​ដាក់​អោយ ហើយ​ប៉ា​ៗ​ក៏​ស្រឡាញ់​កូន​ខ្លាំង​ណាស់​ដែរ ស្រប​ពេល​ដែល​នាង​ចំណាយ​ពេល​ស្ទើរ​២៤​ម៉ោង​ជារៀងរាល់ថ្ងៃ ដើម្បី​ថែទាំ និង​ថ្នាក់ថ្នម​កូនជាទីស្រឡាញ់។

ឌុច លីដា៖"និយាយ​ទៅ​កូន​ជា​កម្លាំង​ចិត្ត​របស់​ខ្ញុំ។ Sabay៖ បេប៊ី​កាន់​ធំ​ហើយ ចុះ​អូន​មាន​បារម្ភខ្លាច​គេ​សួរ​រឿង​ប៉ាៗ​ទេ? ហ៊ឺ...​បង! ចុះ​ខ្លាច​សួរ​រក​ប៉ា​អី​បើ​រស់នៅ​ជាមួយ​គ្នា​រាល់ថ្ងៃ​ហើយហ្នឹង គ្រាន់​តែ​ខ្ញុំ​មិន​ទាន់​ចង់​បញ្ចេញ"។

តារា​សម្ដែង​រាង​តូច​ច្រឡឹង ឌុច លីដា មិន​ដែល​បាត់​មុខ​ឈឹង​ពី​សិល្បៈ ហើយ​គេ​ក៏​កម្រ​ឃើញ​នាង​ពពោះ​ដែរ ប៉ុន្តែ​កាល​ពី​ដើម​ឆ្នាំ​២០២០ ស្រាប់​តែ​នាង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ដោយសារ​តែ​នាង​បាន​បង្ហាញ​វត្តមាន​បេប៊ី​ម្នាក់​ហើយ​បញ្ជាក់​ថា​បេប៊ី​នោះ​គឺ​ជា​កូន​របស់​នាង។ ក្រោយពីបង្កើតភាពភ្ញាក់ផ្អើលនេះ នាងបានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ស្វាមីរបស់នាង គឺមន្ដ្រីរាជការម្នាក់ ហើយគាត់គឺជាមនុស្សដែលពូកែអៀនខ្មាស៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់