• 2020-09-03 00:51:00
  • ជីវិតតារា

នោះ​រឿង​អី ឌុច លីដា ប្រកាស​មិន​ទទួល​ថត​រឿង​វែងៗ

  • 2020-09-03 00:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ដើរ​ម៉ូត ឌុច លីដា ចាប់​ផ្ដើម​ទទួល​ថត​ស្ពត​ពាណិជ្ជកម្ម បង្ហាញម៉ូដ និង​ថតភាពយន្ត​ខ្នាត​ខ្លីៗក្រោយ​ពី​ដក​ឃ្លា​បាន​ខ្លះ​ពី​កូន​ប្រុស​ជាទី​ស្រឡាញ់​របស់​នាង។ ប៉ុន្តែ​នាង​នៅ​តែ​​មិន​ទាន់​អាចទទួល​យក​ការ​ថត​រឿង​ភាគ ឬ​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ដែល​ប្រើ​ពេល​ថត​យូរ​ៗ​នៅ​ឡើយ។

ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៩ រហូត​មក​ដល់​ខែ​កញ្ញា ឆ្នាំ​២០២០ នេះ គេ​មិន​សូវ​ឃើញ ឌុច លីដា តាម​កញ្ចក់​ទូរទស្សន៍ និង​តាម​បណ្ដាញ​សង្គម​ទេ។ ការណ៍​ដែល​ប្រិយមិត្ត​មិន​សូវ​បានឃើញ​មុខ​នាង​ក្នុង​ពិភព​សិល្បៈមួយរយៈ​នេះ គឺដោយសារតែ​នាង​រវល់​នឹង​មើល​ថែ​កូន​តូច​អាយុ​៧​ខែ​ម្នាក់។

លីដា ថា​នាង​នៅ​តែ​ស្រឡាញ់​វិស័យ​សិល្បៈ ហើយ​ចង់​ថតរឿង ប៉ុន្ដែ​មិន​ទទួល​ថតបាន​ច្រើន​ដូច​មុនទេ។ បច្ចុប្បន្ន នាង ឆ្លៀតពេលថតបានខ្លះឲ្យក្រុមហ៊ុនលក់ផលិតផល និង​សម្អាងការ​មួយ​ចំនួន​។ នាងបន្ថែមថា នឹង​ចូល​ប្រឡូក​ក្នុង​អាជីព​សម្ដែង និង​ដើរ​ម៉ូដ ពេញលេញ​ឡើង​វិញ​ក្នុង​ពេល​សមស្រប​ណា​មួយ ពោល​គឺ​អាស្រ័យ​លើ​ការ​ចម្រើន​វ័យ​របស់កូន ព្រោះ​សព្វថ្ងៃ​នាង​បាន​ចំណាយ​ពេល​ស្ទើរ​១០០% ដើម្បី​មើល​ថែ​កូនតែម្នាក់គត់។

ឌុច លីដា គឺ​ជា​តារា​សម្ដែង និង​ដើរ​ម៉ូដដ៏​មាន​ប្រជាប្រិយ​ភាពម្នាក់ ហើយ​នាង​ក៏​មមាញឹក​ណាស់​ដែរ​ក្នុង​អាជីព​សម្ដែង និង​ដើរ​ម៉ូត​នៅ​មុន​ពេល​ដែល​នាង​បាត់​មុខ​មួយ​រយៈ​ពី​ពិភព​សិល្បៈ ហើយ​ក្រោយ​មក​គឺ​នៅ​ដើម​ឆ្នាំ​២០២០ ស្រាប់​តែ​នាង​បង្ហាញ​វត្តមាន​បេប៊ី​ម្នាក់​ដែល​នាង​អះអាង​ថា​ជា​កូន​ប្រុស​របស់​នាងនោះ។

ក្រោយ​មក​ទៀត​គេ​ក៏​ឃើញ​វត្ដមាន​របស់​នាង​ជាចំហរ​នៅ​ក្នុង​កម្មវិធី​ជួបជុំ​មួយ​ដែល​រៀបចំឡើង​ដោយ​ផលិតកម្ម​ហ្គាឡាក់ស៊ី ដើម្បីទទួល​ស្វាគមន៍​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ កាល​ពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ កន្លងទៅ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់