- 2020-09-09 03:09:31
- ជីវិតតារា
ដឹងអត់ថា សួស វីហ្សា សម្រាលកូនដំបូងនៅពេលណា?
- 2020-09-09 03:09:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ថា សួស វីហ្សា សម្រាលកូនដំបូងនៅពេលណា?
ចន្លោះមិនឃើញ
តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្ស មាស សួស វីហ្សា និងស្វាមី កាន់តែអន្ទះសាចង់ឃើញមុខកូនស្រីនៅក្នុងផ្ទៃដោយផ្ទាល់ ក្រោយពីគ្រូពេទ្យជំនាញផ្នែកសម្ភពអះអាងថា កូនក្នុងផ្ទៃមានសុខភាពល្អ ហើយនឹងកើតនៅក្នុងខែតុលា ឆ្នាំ២០២០។
លោក ថមមី ដែលជាស្វាមីរបស់ សួស វីហ្សា បានដាក់ឈ្មោះឲ្យកូនស្រីនោះជាស្រេចថា "Jenny" ហើយលោកពោលថា៖"សំខាន់មើលមុខកូនស្រីប៉ាៗម៉ាក់ៗផង កូនស្រីសម្លាញ់Jenny គេគេងលក់មុខ cute ណាស់ មើលថ្ពាល់គេឡើងគួរឲ្យក្នាញ់ណាស់។ ពេទ្យថា មើលយូរៗទៅអូន Jenny មានថ្ពាល់ខួចសងខាងកាត់រកប៉ាទៀត"។
លោក ថមមី បានបញ្ចេញសារដោយមានភ្ជាប់វីដេអូ និងរូបថតពិនិត្យផ្ទៃភរិយាជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម Instagram កាលពីថ្ងៃម្សិលមិញ។ ក្រោយពីលោកប្រាប់គេឯងថា រូបលោកបានបំពេញភារៈកិច្ចជាស្វាមី និងជាប៉ាល្អដោយបាននាំ វីហ្សា ទៅពិនិត្យផ្ទៃពោះតាមការណាត់របស់គ្រូពេទ្យហើយ លោកក៏បាននាំភរិយាទៅហូបអាហារឆ្ងាញ់ៗដើម្បីសុខភាពម្ដាយ និងកូនក្នុងផ្ទៃ។ លោកក៏ឆ្លៀត សូមពាក្យជូនពរល្អៗពីប្រិយមិត្តដែរ។
តារាចម្រៀង សួស វីហ្សា និងស្វាមីឈ្មោះ ថមមី ដែលជាតារាម៉ូដែល បានចាប់ដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរកាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៩។ ចាប់តាំងពីរៀបការរួច អ្នកទាំងពីរកាន់តែមានភាពផ្អែមល្ហែម រហូតមានដំណក់ឈាមរួមគ្នាដែលជាកូនស្រីដំបូងរបស់ពួកគេនេះតែម្ដង៕